ភ្នំពេញ៖ ថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យា realmeដែលជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោកបានប្រកាសជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ខ្លួននោះគឺrealme UI 3.0 ។ សម្រាប់ realme UI 3.0នេះត្រូវបានអាប់ដេតសម្រាប់យុវវ័យសម័យថ្មី។ ប្រព័ន្ធប្រតិបត្តិការនេះនាំយកនូវមុខងារថ្មីៗជាច្រើនសម្រាប់ប្រើប្រាស់នៅលើAndroid 12 OS ដែលផ្តល់នូវភាពរីករាយគ្មានដែនកំណត់ជាមួយនឹងការពង្រឹងទៅលើការឌីស្សាញសុវត្ថិភាព ឯកជនភាព និងមុខងារជាច្រើនទៀត។ realme UI 3.0នាំយកនូវបទពិសោធន៍ថ្មីដ៏អស្ចារ្យជាច្រើនសម្រាប់អ្នកប្រើប្រាស់ Realme ជាច្រើននៅជុំវិញពិភពលោក។
ឯកជនភាព (Privacy)
realme UI 3.0 បានធ្វើបច្ចុប្បន្នភាពទៅលើមុខងារជាច្រើននៃឯកជនភាពរបស់ខ្លួនដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់និងព័ត៌មានជាច្រើនគឺមានសុវត្ថិភាពជាងពីមុន។ សម្រាប់ realme UI 3.0នេះក៏មានមុខងារថ្មីដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការចែករំលែករូបភាពឬវីដេអូជាច្រើនដែលពួកគេចូលចិត្តជាលក្ខណៈឯកជនផងដែរ។ដើម្បីការពារសុវត្ថិភាពនៅក្នុងការចែករំលែករូបភាព ឬវីដេអូទាំងនោះអ្នកប្រើប្រាស់អាចធ្វើការលុបចោលនូវទិន្នន័យព័ត៌មាននៅលើរូបភាពនោះបានដូចជាពេលវេលានៅពេលថតរូបភាពម៉ូឌែលកាមេរ៉ា និង Settings របស់វាផងដែរ។ដែនកំណត់ក្នុងការប្រើប្រាស់ទៅលើកម្មវិធី App ដែលបានអនុញ្ញាតក៏បានបន្ថែមចូលទៅក្នុងrealme UI 3.0 ផងដែរ។ នៅក្នុងទិន្នន័យអំពីទីតាំងវិញនោះក៏ត្រូវបានរក្សាជាលក្ខណៈឯកជនភាពផងដែរ។
បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់ក៏អាចធ្វើការមើលទៅលើសកម្មភាពឯកជនរបស់ពួកគេនៅក្នុងApps ជាច្រើនបាន។ អ្នកអាចមើលនូវការប្រើប្រាស់នូវការអនុញ្ញាត (Permissions)និងព័ត៌មានលម្អិតនៃការប្រើប្រាស់ព័ត៌មានទាំងនេះដែលបានកំណត់នៅលើកម្មវិធីជាច្រើនបានថែមទៀត។
ភាពរលូននិងមុខងារជាច្រើនក្នុងការប្រើប្រាស់ (Fluidity & Functionality)
តាមការស្រាវជ្រាវរបស់យើងអោយដឹងថាអ្នកប្រើប្រាស់ជាច្រើនពិតជាទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងភាពរលូននៃការប្រើប្រាស់នូវrealme UI 2.0 ។ ហើយពេលនេះ វាក៏មានការពង្រឹងកាន់តែអស្ចារ្យជាងមុននៅលើ realmeUI 3.0 ផងដែរ។
ជាមួយនឹងការប្រើប្រាស់នូវ AI Engine នៅលើrealme UI 3.0 នេះបន្ថែមនូវភាពរលូនក្នុងការប្រើប្រាស់និងការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលថ្មយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ ចំនួននៃការប្រើប្រាស់ទៅលើម៉េមូរីក៏មានការពង្រឹងកាន់តែប្រសើរជាងមុនហើយការដំណើរការកម្មវិធីជាច្រើនទៀតគឺពិតជាលឿនមែនទែនដោយសារតែប្រើប្រាស់នូវ AImemory compression ។ វាអាចកាត់បន្ថយនូវការប្រើប្រាស់ម៉េមូរីបានដល់ទៅ30% ការដំណើរការកម្មវិធីលឿនជាងមុនដល់ទៅ 10% និងការពង្រឹងទៅលើថាមពលថ្មប្រើប្រាស់កាន់តែល្អជាងមុនដល់ទៅ 12% ផងដែរ។
នៅក្នុងពេលដដែលនេះផងដែរវាក៏មានការពង្រឹងទៅលើរូបភាពដែលមានចលនាកាន់តែប្រសើរជាងមុនផងដែរ។ សម្រាប់ AI animation engine នេះអាចធ្វើការអោយចលនាកាន់តែមានភាពរស់រវើកនិងរលូនអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ Floating Window 2.0ក៏ប្រកាសបង្ហាញវត្តមាននៅលើ realme UI 3.0 ផងដែរ។អ្នកប្រើប្រាស់នឹងមានភាពងាយស្រួលជាងមុនក្នុងការទំនាក់ទំនងថែមទៀត។
ភាពផ្ទាល់ខ្លួន (Personalization)
realme UI តែងតែអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការរៀបចំទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។សម្រាប់ Icons, Backgrounds (ផ្ទាំងខាងក្រោយ), ទំហំអក្សរ (fonts)និងធាតុជាច្រើនទៀតអាចធ្វើការរៀបចំបានទៅតាមចិត្តរបស់អ្នកប្រើប្រាស់។ពួកគេអាចធ្វើការជ្រើសរើសនូវ Theme Color និងការប្រើប្រាស់ជាមួយនឹងមុខងារAOD ផងដែរ។ អ្នកប្រើប្រាស់អាចធ្វើការបង្ហោះរូបភាពរបស់ពួកគេនិងរីករាយជាមួយនឹងការឌីស្សាញថ្មីនៅលើ AOD នេះ។ ទន្ទឹមនឹងនេះrealme UI 3.0 ក៏បង្ហាញនូវ AOD ថ្មីជាមួយនឹងrealme mascot, realmeow ថែមទៀត។ គ្រាន់តែជ្រើសរើសនូវស្ទាយ៍ណាមួយដែលអ្នកចង់ប្រើប្រាស់និងរីករាយជាមួយនឹង AOD នេះភ្លាមៗ!
ក្រៅពីនេះ realme UI 3.0 ក៏មានការទ្រទ្រង់ទៅលើ Omojis ជាច្រើនដូចជារូបភាពខ្មោច អាហារ វត្ថុប្រើប្រាស់ប្រចាំថ្ងៃនិងអ្វីគ្រប់យ៉ាងជាច្រើនទៀតដែលអ្នកគិតអំពីវាផងដែរ។ realme UI 3.0 ក៏មាននូវ dynamic wallpapersថ្មីដែលអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការប្រើប្រាស់បានយ៉ាងសម្បូរបែប។
ការឌីស្សាញយ៉ាងល្អឥតខ្ចោះ (Fluid Space Design)
ជាមួយនឹង realme UI 3.0ការឌីស្សាញពិតជាទាក់ទាញនិងអស្ចារ្យបំផុត សម្រាប់ Layout របស់វាគឺមានការរៀបចំប្រសើរជាងមុនហើយសម្រាប់ UI វិញគឺពិតជារលូនអស្ចារ្យក្នុងការប្រើប្រាស់។បើមើលទៅលើ Icons វិញគឺមានការឌីស្សាញជាទម្រង់ 3D icon ដែលពិតជាទាក់ទាញមែនទែន។ បើធៀបជាមួយនឹង UI 2.0 នោះការឌីស្សាញទម្រង់ថ្មីនេះពិតជាទាក់ទាញយុវវ័យខ្លាំងក្លាបំផុត។
បន្ថែមពីនេះទៀតនោះ realme UI 3.0ក៏បានជ្រើសរើសនូវ Layout ដែលផ្តល់នូវអារម្មណ៍ស្រស់ថ្លាក្នុងការប្រើប្រាស់។បើមើលទៅលើទំហំអក្សរ និមិត្តសញ្ញា និងពណ៌វិញគឺពិតជាផ្តល់នូវអារម្មណ៍ស្រស់ស្រាយភាពស្រស់ស្អាត និងពេញចិត្តតែម្តង។
ផែនទីសម្រាប់ការអាប់ដេត (Upgrade Roadmap)
realme UI 3.0បច្ចុប្បន្ននេះគឺដាក់អោយប្រើប្រាស់នៅលើម៉ូឌែលជាច្រើនទៅតាមពេលវេលាដែលបានកំណត់។ក្រុមហ៊ុន Realme នឹងចាប់ផ្តើមសាកល្បងក្នុងការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនដូចនេះសូមធ្វើការតាមដាននៅលើគណនីផ្លូវការរបស់ក្រុមហ៊ុន Realme ។
· ខែតុលា ឆ្នាំ 2021: ស្មាតហ្វូន realme GT
· ខែធ្នូ ឆ្នាំ 2021: ស្មាតហ្វូនrealme X7 Max, realme GT Master Edition, realme 8 Pro,realme GT Neo2 5G
· ត្រីមាសទី 1 ឆ្នាំ 2022: ស្មាតហ្វូនrealmeX50 Pro 5G, realme 7Pro, realme X7 Pro, realme 8 4G,realme Narzo 30, realme C25, realmeC25s, realme narzo 50A, realme 8i
· ត្រីមាសទី 2 ឆ្នាំ 2022: ស្មាតហ្វូនrealme X7, realme X3, realmeX3 SuperZoom, realme 8 5G, realme 8s, realme 7 5G, realme Narzo 30 Pro 5G, realme Narzo 305G
អំពីក្រុមហ៊ុន realme
Realmeគឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេទៅលើស្មាតហ្វូន និងទីផ្សារ AIoT ជាមួយនឹងបច្ចេកវិទ្យាថ្មីបំផុត។ ក្រុមហ៊ុន realme ផ្តល់នូវស្មាតហ្វូនជាច្រើនម៉ូឌែលនិងបច្ចេកវិទ្យាអស្ចារ្យជាច្រើនដែលផ្តោតទៅលើគុណភាពការឌីស្សាញរូបរាងអស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ជាយុវវ័យនិងតម្លៃសមរម្យក្នុងការប្រើប្រាស់ថែមទៀត។
ជាមួយនឹងស្មារតី “Dare to Leap” របស់ក្រុមហ៊ុន Realme ដែលផ្តើមមានវត្តមាននៅលើទីផ្សារនៅក្នុងឆ្នាំ2018 នោះ ក្រុមហ៊ុន realme ពេលនេះបានក្លាយជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតទី6 របស់ពិភពលោក និងជាក្រុមហ៊ុនស្មាតហ្វូន Top 5 នៅក្នុងទីផ្សារចំនួន 15 នៅក្នុងរយៈពេលត្រឹមតែ 2ឆ្នាំប៉ុណ្ណោះ។ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2021នេះ ក្រុមហ៊ុន Realme មានវត្តមាននៅក្នុងទីផ្សារចំនួន61 នៅលើពិភពលោកដែលក្នុងនោះមានប្រទេសចិន អាស៊ីអាគ្នេយ៍អាស៊ីខាងត្បូង អ៊ឺរ៉ុប រុស្សី អូស្រា្តលី មជ្ឈឹមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិកហើយក្រុមហ៊ុនក៏មានអ្នកប្រើប្រាស់ច្រើនជាង 100 លាននាក់នៅជុំវិញពិភពលោកផងដែរ។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.realme.com ៕