អ្នកស្រាវជ្រាវបានរកឃើញ ប្រភេទដាយណូស័រថ្មី ដែលមានដៃតូចៗ ដូចប្រភេទ T. rex ដែរ - TrueID

អ្នកស្រាវជ្រាវបានរកឃើញ ប្រភេទដាយណូស័រថ្មី ដែលមានដៃតូចៗ ដូចប្រភេទ T. rex ដែរ

July 8, 2022

អាហ្សង់ទីន៖ ក្រុមបុរាណវិទូនៅប្រទេសអាហ្សង់ទីនបានរកឃើញដាយណូស័រប្រភេទថ្មីដែលមានដៃខ្លី ដូចប្រភេទ Tyrannosaurus rex ដែរ។ ផូស៊ីលនៃប្រភេទ Meraxesgigas ដែលត្រូវបានគេហៅថាជាប្រភេទដាយណូស័រថ្មី ត្រូវបានរកឃើញនៅក្នុងផ្នែកខាងជើងតំបន់Patagonia សព្វថ្ងៃ នៃប្រទេសអាហ្សង់ទីនដែលបានបង្ហាញឲ្យដឹងថា សត្វនេះមានប្រវែង១១ម៉ែត្រ និងទម្ងន់ច្រើនជាង៤តោននេះបើយោងតាមការសិក្សាមួយចេញផ្សាយនៅក្នុងទិនានុប្បត្តិ Current Biology កាលពីថ្ងៃព្រហស្បតិ៍។

នៅពេលនោះ តំបន់នេះមានលក្ខណៈក្ដៅហើយសើមជាមួយនឹងផ្លូវទឹកជាច្រើននិងបន្លែ រួមទាំងដើមឈើធំៗ នេះបើយោងតាមលោក JuanCanale ដែលជាអ្នកដឹកនាំគម្រោងនៅសារមន្ទីរ Ernesto BachmannPaleontological Museum ក្នុងទីក្រុង Neuquén ប្រទេសអាហ្សង់ទីន បានប្រាប់ទៅកាន់សារព័ត៌មាន CNN។បើយោងទៅតាមការសិក្សា សត្វស៊ីសាច់ជាអាហារនេះគឺមកពីក្រុមដាយណូស័រ​ Carcharodontosauridae ដែលរស់នៅក្នុងសម័យកាល Cretaceousពី១៤៥ទៅ៦៦លានឆ្នាំមុន។

ផូស៊ីលនៃក្រុមដាយណូស័រ Carcharodontosauridae ត្រូវបានគេរកឃើញនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះប៉ុន្តែត្រូវបានគេដឹងតិចតួចអំពីលលាដ៍ក្បាល កំភួនដៃ ឬជើងរបស់់ពួកវា។វាបានផ្លាស់ប្ដូរជាមួយនឹងការរកឃើញរបស់ប្រភេទ M. gigas ដោយសារផូស៊ីលមានលក្ខណៈពេញលេញគួរឱ្យកត់សម្គាល់។

អ្នកស្រាវជ្រាវបានរកឃើញផ្នែកខាងមុខនៃសត្វនេះស្ទើរតែទាំងស្រុងដែលអនុញ្ញាតឲ្យពួកគាត់សន្និដ្ឋានថា M. gigas មានដៃតូចនៅលើដាយណូស័រដ៏ធំបែបនេះដែលជាលក្ខណៈស្រដៀងគ្នាទៅនឹងប្រភេទ T. rex ដែលធ្វើឲ្យបុរាណវិទូមានការងឿងឆ្ងល់ជាយូរមកហើយ។លោក Canale បាននិយាយថា ពូកគាត់បានរកឃើញលលាដ៍ក្បាលនិងជើងស្ទើរតែពេញលេញ ដែលអនុញ្ញាតឲ្យពួកវាអាចស្រាយបំភ្លឺពីរបៀបនៃក្រុមដាយណូស័រនេះវិវត្តន៍ដោយពន្យល់ថាវាមានលក្ខណៈបែបនេះច្រើន ចំពោះសត្វដែលមានខ្លួនធំ លលាដ៍ក្បាលធំនិងដៃតូចជាងនៅក្នុងផ្នែកនៃរាងកាយ៕

តំបន់កំណាយ ដែលគេរកឃើញផូស៊ីលដាយណូស័រ
តំបន់កំណាយ ដែលគេរកឃើញផូស៊ីលដាយណូស័រ
គំនូរបង្ហាញ ថាតើប្រភេទ Meraxes gigas អាចនឹងមានរូបរាងបែបណា
គំនូរបង្ហាញ ថាតើប្រភេទ Meraxes gigas អាចនឹងមានរូបរាងបែបណា

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...