បរទេស៖ ទូរទស្សន៍ C SEED N1 ត្រូវបានដាក់បង្ហាញហើយ ជាមួយនឹងម៉ូឌែល 103អ៊ីញ, 137អ៊ីញ, និង165អ៊ីញ។ឧបករណ៍នេះមានការរចនាមិនធម្មតា ជាមួយនឹងអេក្រង់បត់ដ៏ធំ ដែលស្រដៀងនឹងរូបចម្លាក់។នៅពេលបើក អេក្រង់ 4K MicroLED ឈរនៅពីលើជើងទម្រអាលុយមីញ៉ូមហើយអ្នកអាចបង្វិលអេក្រង់បាន 180ដឺក្រេ ទៅឆ្វេងនិងស្ដាំ។
អេក្រង់នេះគាំទ្រHDR និង HDR10+ ជាមួយនឹងការស្រោបបន្ទះអេក្រង់ដើម្បីបង្កើនពណ៌និងបង្កើតពណ៌ខ្មៅពិត។ ម៉ូឌែលអេក្រង់ 103និង137អ៊ីញ មានកម្រិតពន្លឺខ្ពស់បំផុត1,000 nits ជាមួយនឹងកំណែ 165អ៊ីញ មានសមត្ថភាពរហូតដល់ 800 nits។អេក្រង់ទាំងអស់នេះមាន refresh rate រហូតដល់ 3,840 Hz ជាមួយ 16-bit color processing និងសីតុណ្ហភាពពណ៌ដែលអាចសម្របប្រែប្រួលបានពី 3,000ទៅ 10,000 k។
បច្ចេកវិទ្យា PatentedAdaptive Gap Calibration ធានាថា ស្នាមផ្នត់រវាងបន្ទះបត់មិនអាចមើលឃើញទេ។លើសពីនេះ ប្រព័ន្ធសំឡេង 100W ដែលបានភ្ជាប់មកជាមួយបង្កើតបទពិសោធន៍ភាពយន្តក្នុងផ្ទះដ៏អស្ចារ្យ ចាប់ពី 60 Hz ដល់22 kHz។ អ្នកអាចភ្ជាប់ទៅកាន់ទូរទស្សន៍នេះតាមរយៈរន្ធ HDMIចំនួនប្រាំ និងរន្ធ USB ពីរ។ ទូរទស្សន៍ 165អ៊ីញ ដ៏ធំបំផុតមានទម្ងន់ 1,350គីឡូក្រាមនិងមានជម្រើសពណ៌ដូចជា ប្រាក់, មាស, ខ្មៅ, និងទីតាញ៉ូម។ លំដាប់ទូរទស្សន៍ CSeed N1 ចាប់ផ្ដើមពីតម្លៃ €180,000 (~US$184,223)៕
ប្រភព: Notebookcheck