នៅថ្ងៃនេះ យានរបស់ NASA នឹងហោះទៅកៀក កន្លែងសម្បូរភ្នំភ្លើងបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ - TrueID

នៅថ្ងៃនេះ យានរបស់ NASA នឹងហោះទៅកៀក កន្លែងសម្បូរភ្នំភ្លើងបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ

December 15, 2022

បរទេស៖ យានអវកាសរបស់ទីភ្នាក់ងារអវកាស NASA កំពុងត្រៀមលក្ខណៈសម្រាប់ស៊េរីនៃការខិតទៅជិតជាលើកដំបូង ទៅកាន់កន្លែងដែលមានភ្នំភ្លើងបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ យានអវកាស Juno នឹងហោះកាត់ព្រះចន្ទIo របស់ភពព្រហស្បតិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ។ សមយុទ្ធនេះនឹងក្លាយជាផ្នែកមួយក្នុងចំណោមការហោះហើរចំនួនប្រាំបួននៃព្រះចន្ទIo ដែលធ្វើដោយ Junoក្នុងរយៈពេលមួយឆ្នាំកន្លះបន្ទាប់។

ការខិតទៅជិតចំនួនពីរនឹងស្ថិតនៅចម្ងាយ ១,៥០០គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ។ យាន Juno បានចាប់យកទិដ្ឋភាពពន្លឺក្រហមអាំងប្រាដ៏ភ្លឺរបស់ព្រះចន្ទIo នៅថ្ងៃទី៥ ខែកក្កដា ពីចម្ងាយ៨០,០០០គីឡូម៉ែត្រ។ចំណុចភ្លឺបំផុតនៅក្នុងរូបភាពនោះ ឆ្លើយតបនឹងសីតុណ្ហភាពក្ដៅបំផុតនៅលើ Io ដែលជាជម្រកនៃភ្នំភ្លើងរាប់រយ ដែលកន្លែងខ្លះអាចព្រួសកម្អែលភ្នំភ្លើងរាប់សិបគីឡូម៉ែត្រទៅលើ។

អ្នកវិទ្យាសាស្ត្រនិងប្រើប្រាស់ការសង្កេតរបស់ Juno ចំពោះIo ដើម្បីស្វែងយល់បន្ថែមអំពីបណ្ដាញភ្នំភ្លើងនិងរបៀបដែលការផ្ទុះរបស់វាមានអន្តរកម្មជាមួយនឹងភពព្រហស្បតិ៍។ព្រះចន្ទនេះត្រូវបានទាញជាប់ជានិច្ច ដោយទំនាញដ៏ខ្លាំងរបស់ភពព្រហស្បតិ៍។ យានអវកាសJuno បានធ្វើដំណើរជុំវិញភពព្រហស្បតិ៍ តាំងពីឆ្នាំ២០១៦ដើម្បីស្វែងយល់ព័ត៌មានលម្អិតបន្ថែមអំពីភពយក្សនេះហើយផ្ដោតលើការហោះហើរទៅជិតព្រះចន្ទរបស់ភពព្រហស្បតិ៍វិញក្នុងកំឡុងពេលបេសកកម្មបន្តទៀតរបស់វា ដែលបានចាប់ផ្ដើមកាលពីឆ្នាំមុនហើយត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ចុងឆ្នាំ២០២៥។

Juno បានហោះហើរទៅជិតព្រះចន្ទ Ganymede ក្នុងឆ្នាំ២០២១បន្ទាប់មកទៀតទៅកាន់ព្រះចន្ទ Europa នៅដើមឆ្នាំនេះ។ទិន្នន័យនិងរូបភាពដែលថតដោយ Juno អាចផ្ដល់ដំណឹងដល់បេសកកម្មពីរដាច់ដោយឡែកផ្សេងទៀតដែលធ្វើដំណើរទៅកាន់ព្រះចន្ទរបស់ភពព្រហស្បតិ៍ ក្នុងរយៈពេលពីរឆ្នាំខាងមុខ៖ បេសកកម្ម JUPiterICy moons Explorer របស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងបេសកកម្ម EuropaClipper របស់ NASA៕

ព្រះចន្ទ Io ថតដោយពន្លឺក្រហមអាំងប្រា កាលពីប៉ុន្មានខែមុន
ព្រះចន្ទ Io ថតដោយពន្លឺក្រហមអាំងប្រា កាលពីប៉ុន្មានខែមុន

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...