បរទេស៖ ដូចដែលបានបង្ហាញដោយប្រភព Ice Universe បានឲ្យដឹងថា ទូរសព្ទ Galaxy S23 Ultra នឹងមានកាមេរ៉ាទំហំ 200MP។ពាក្យចចាមអារ៉ាមនោះត្រូវបានលេចចេញមួយរយៈមកហើយប៉ុន្តែពេលនេះអ្នកបែកធ្លាយនេះបានបញ្ជាក់ពីចំណុចសំខាន់មួយ គឺ Galaxy S23 Ultra ពិតជានឹងមានកាមេរ៉ាគោលទំហំ 200MPប៉ុន្តែសេនស័រកាមេរ៉ានេះមិនទាន់ត្រូវបានបញ្ចេញនៅឡើយ។
មានតែសេនស័រស្មាតហ្វូន 200MPតែពីរប៉ុណ្ណោះ នៅពេលនេះ គឺ ISOCELL HP1 និង HP3 ដែលទាំងពីរផលិតដោយ Samsung។ HP3គឺជាសេនស័រលំដាប់កណ្ដាល ហើយ HP1នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើទូរសព្ទ X30 Pro ឬ Edge 30 Ultra របស់ Motorola។ តាមពិតទៅ អ្នកបែកធ្លាយនេះបញ្ជាក់ថា 200MP របស់ GalaxyS23 Ultra មិនមែនជា HP1។
ខណៈពេលដែលវាពិបាកក្នុងការទស្សន៍ទាយលក្ខណៈជាក់លាក់ ដែលអាចកើតមាននៃសេនស័រ 200MPដែលកំណត់សម្រាប់ Galaxy S23 Ultra វាអាចត្រូវបានគេរំពឹងថា នឹងដំណើរការបានប្រសើរជាងសេនស័រ HP1 1/1.22អ៊ីញ នៅលើ Motorola Edge 30 Ultra នាពេលខាងមុខ។ កាលពីដើមខែនេះ ទូរសព្ទ Xiaomi 12S Ultra បានបង្ហាញខ្លួន ជាមួយសេនស័រ IMX989 ទំហំ1អ៊ីញ៕
The Moto flagship phone has a 200MP sensor (HP1) and you're looking at a 4 in 1 photo, 50MP. The Galaxy S23 Ultra will also use 200MP, but the relevant sensor has not been announced. pic.twitter.com/Fc8JzCppKp
— Ice universe (@UniverseIce) July 14, 2022
ប្រភព: Notebookcheck