គេរាយការណ៍ថា អ្នកផ្គត់ផ្គង់របស់ Apple ត្រៀម MacBook Pro ថ្មី សម្រាប់បញ្ចេញក្នុងពេលឆាប់ៗ - TrueID

គេរាយការណ៍ថា អ្នកផ្គត់ផ្គង់របស់ Apple ត្រៀម MacBook Pro ថ្មី សម្រាប់បញ្ចេញក្នុងពេលឆាប់ៗ

September 14, 2022

បរទេស៖ អ្នកផ្គត់ផ្គង់របស់ Apple ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផលិតនិងដឹកជញ្ជូន MacBookPro ទំហំ 14អ៊ីញ និង 16អ៊ីញ ជំនាន់ក្រោយរបស់ Apple ដែលត្រូវបានគេរំពឹងថានឹងមានបំពាក់បន្ទះឈីប M2 Pro និង M2 Max។ យោងតាមកាសែត DigiTimes បានឲ្យដឹងថាអ្នកផ្គត់ផ្គង់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ Mac របស់ Appleកំពុងរៀបចំសម្រាប់ការនាំចេញ MacBook Pro នាពេលខាងមុខដោយបន្ថយល្បឿនការផលិត Mac ដែលមានស្រាប់។

ក្រុមហ៊ុន Appleត្រូវបានគេរំពឹងថា នឹងធ្វើបច្ចុប្បន្នភាព MacBook Pro 14អ៊ីញ និង 16អ៊ីញ របស់ខ្លួនជាមួយនឹងបន្ទះឈីប M2Pro និង M2 Max ដែលមិនទាន់ប្រកាសនៅឡើយសម្រាប់នាពេលខាងមុខ។ លោក Mark Gurman នៃសារព័ត៌មានរបស់ Bloombergបានរាយការណ៍ថា Apple កំពុងរៀបចំព្រឹត្តិការណ៍មួយនៅខែក្រោយ ដែលផ្ដោតលើកុំព្យូទ័រ Mac និង iPad។

លោក Gurman បាននិយាយថា ការអភិវឌ្ឍន៍ម៉ាស៊ីនដែលបានអាប់ដេតកំពុងដំណើរការយ៉ាងល្អ ហើយអាចនឹងឃើញការប្រកាសបង្ហាញនៅរដូវស្លឹកឈើជ្រុះនេះ។ ក្រៅពី MacBookPro ដែលបានអាប់ដេត Apple ក៏អាចគ្រោងនឹងប្រកាសMac mini ដែលអាចត្រូវបានអាប់ដេតជាមួយនឹងបន្ទះឈីប M2, ម៉ូឌែល iPad Pro ថ្មី, និងទំនងជា Applesilicon Mac Pro នៅក្នុងព្រឹត្តិការណ៍ ខែក្រោយនេះ៕

ប្រភព: MacRumors

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...