រកឃើញចលនាផ្ទៃផ្កាយចោរ មានសកម្មភាព ហើយប្រទេសជាច្រើនចង់ទៅសិក្សា - TrueID

រកឃើញចលនាផ្ទៃផ្កាយចោរ មានសកម្មភាព ហើយប្រទេសជាច្រើនចង់ទៅសិក្សា

June 27, 2021

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភស្ដុតាងផ្នែកនានានៃផ្ទៃភពសុក្រ(ផ្កាយព្រឹកឬផ្កាយចោរ) មានចលនាដូចការរសាត់ទ្វីបនៅលើផែនដីអ៊ីចឹងដែរ។ខណៈដែលសកម្មភាពនេះអាចនឹងមិនកើតឡើង ដោយសារផ្លាកតិចតូនិច (plate tectonics) ដូចនៅលើផែនដី វាអាចនឹងមានដំណើរការស្រដៀងគ្នា។ការរកឃើញនេះត្រូវគ្នាជាមួយនឹងរូបភាពនៃភព ដែលមានសភាពផុសរស់រវើកមិនដូចការមើលឃើញភពសុក្រកាលពីអតីត។

អឺរ៉ុបកំពុងបាញ់បង្ហោះយាន EnVision ដើម្បីប្រើរ៉ាដាធ្វើផែនទី និងប្រមូលទិន្នន័យរង្វាស់spectroscopy លើផ្ទៃនិងបរិយាកាសនៃភពនេះ។ ហើយណាសាវិញកំពុងបញ្ជូនយានចំនួនពីរ Veritas និង DaVinci+​ ទៅកាន់ភពសុក្រ ឆ្ពោះទៅចុងទសវត្សរ៍នេះ។ ដុកទ័រ Byrne និង Richard Ghail មកពីសាកលវិទ្យាល័យ Royal Holloway និងសាកលវិទ្យាល័យ University ofLondon, សាស្ត្រចារ្យ Sean Solomon មកពីសាកលវិទ្យាល័យ Columbia Universityក្នុងទីក្រុងញូវយ៉ក និងសហការីផ្សេងទៀត បានរកឃើញសញ្ញាប្លុកនៃស្រទាប់លើថ្មនៅតំបន់ទំនាបបានធ្វើចលនាផ្លាស់ទីតាំងនៅជាប់គ្នា។

ពួកគាត់បានប្រៀបសកម្មភាពថ្មីៗនេះទៅនឹងវិធីដែលដុំទឹកកក កកកុញគ្នានៅជុំវិញសមុទ្រក្នុងតំបន់ប៉ូលនៃផែនដី។ ប្លុកនេះមានប្រវែង១០០ទៅ១,០០០គីឡូម៉ែត្រស្រដៀងគ្នានឹងស្រទាប់ខាងលើរបស់ផែនដីក្នុងតំបន់ដីសណ្ដ Tarim និង Sichuan របស់ប្រទេសចិន, តំបន់ដីសណ្ដ Amadeus របស់អូស្ត្រាលី, និងតំបន់ភ្នំ Bohemian ដែលលាតសន្ធឹងនៅសាធារណរដ្ឋឆែក។ សកម្មភាពតិចតូនិចរបស់ភពសុក្រអាចស្រដៀងគ្នានឹងអ្វីដែលមាននៅលើផែនដី នៅចន្លោះរវាង៤ប៊ីលាននិង២.៥ប៊ីលានឆ្នាំមុន នៅពេលដែលចរន្តកម្ដៅនៅខាងក្នុងភពមានសភាពខ្ពស់ ហើយស្រទាប់លើថ្មនៃផែនដីមានសភាពស្ដើង៕

រូបភាពរ៉ាដាលើភពសុក្រ
រូបភាពរ៉ាដាលើភពសុក្រ
រូបភាពរ៉ាដាលើភពសុក្រ
រូបភាពរ៉ាដាលើភពសុក្រ

ប្រភព: BBC

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...