គេរកឃើញបន្ថែមទៀតថា ឆាប់ៗនេះ Telegram អាចនឹងបញ្ចេញមុខងារ តម្រូវឲ្យបង់ប្រាក់ - TrueID

គេរកឃើញបន្ថែមទៀតថា ឆាប់ៗនេះ Telegram អាចនឹងបញ្ចេញមុខងារ តម្រូវឲ្យបង់ប្រាក់

May 29, 2022

បរទេស៖ ប្រសិនបើអ្នកដោនឡូតកម្មវិធី Telegram ថ្ងៃនេះអ្នកនឹងត្រូវបានស្វាគមន៍ដោយពាក្យថា៖ «Telegram គឺឥតគិតថ្លៃជារៀងរហូត។គ្មានការផ្សាយពាណិជ្ជកម្ម។ គ្មានថ្លៃជាវ។» ដូចដែលបានរាយការណ៍កាលពីមុន សេវាកម្ម TelegramPremium កំពុងដំណើរការ ហើយកំណែបេតានៃសេវាកម្មបានផ្ដល់ឲ្យយើងនូវអ្វីដែលត្រូវរំពឹងទុក រួមទាំង reactions និងstickers ផ្ដាច់មុខ។

ឥឡូវនេះ កូដសម្រាប់កំណែនាពេលខាងមុខនៃកម្មវិធី Telegramត្រូវបានគេប្រទះឃើញ។ ដោយត្រូវបានរកឃើញដោយលោក AlessandroPaluzzi ដែលជាអ្នកអភិវឌ្ឍន៍ទូរសព្ទចល័តនិងអ្នកធ្វើឲ្យបែកធ្លាយផងដែរនោះបានបង្ហោះព័ត៌មានមួយនេះនៅលើបណ្ដាញសង្គម Twitter ដោយបង្ហាញពីខ្សែទិន្នន័យថ្មីបានផ្ដល់ឲ្យយើងនូវរូបភាពដូចគ្នានៃកំណែកម្មវិធីប៉ុន្តែគ្រាន់តែផ្លាស់ប្ដូរពាក្យ។

ពាក្យថ្មីបានដាក់ថា៖ «Telegram ផ្ដល់នូវទំហំផ្ទុកពពកដោយឥតគិតថ្លៃ សម្រាប់ការជជែក និងមេឌៀ។» មិនមានពាក្យទាក់ទងនឹងការជាវជាក់លាក់នោះទេប៉ុន្តែយើងដឹងថា នេះទំនងជាដោយសារតែសេវាកម្មនេះនឹងចាប់ផ្ដើមដំណើរការ កំណែ Premiumផ្ទាល់ខ្លួន ឆាប់ៗនេះ។ គេមិនទាន់ដឹងច្បាស់ថាពេលណាពាក្យថ្មីនេះនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធីនោះទេហើយអាចជាការរួមបញ្ចូលនៅពេលដែល Telegram Premium ត្រូវបានបង្ហាញខ្លួនជាផ្លូវការ៕

ពាក្យស្វាគមន៍សម្រាប់បច្ចុប្បន្ន
ពាក្យស្វាគមន៍សម្រាប់បច្ចុប្បន្ន
ពាក្យស្វាគមន៍នាពេលខាងមុខ
ពាក្យស្វាគមន៍នាពេលខាងមុខ

ប្រភព: Android Police

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...