បន្ទុះលោកធាតុដ៏កម្រមួយ ប្រៀបបានជារោងចក្រផលិតមាស នៅក្នុងចក្រវាល - TrueID

បន្ទុះលោកធាតុដ៏កម្រមួយ ប្រៀបបានជារោងចក្រផលិតមាស នៅក្នុងចក្រវាល

December 11, 2022

បរទេស៖ បន្ទុះនៃពន្លឺខុសពីធម្មតាដែលបានរកឃើញដោយតេឡេទស្សន៍ជាច្រើន ក្នុងខែធ្នូ ឆ្នាំ2021 គឺជាលទ្ធផលនៃការផ្ទុះលោហធាតុដ៏កម្រដែលបានបង្កើតនូវទ្រព្យនៃធាតុធ្ងន់ ដូចជាមាសនិងផ្លាទីន។ការផ្ទុះកាំរស្មីហ្គាម៉ាដែលហៅថា GRB 211211A មានរយៈពេលប្រហែល១នាទី។ ការផ្ទុះកាំរស្មីហ្គាម៉ាត្រូវបានគេចាត់ទុកថាជាការផ្ទុះខ្លាំងនិងភ្លឺបំផុតនៅក្នុងចក្រវាល ហើយវាអាចមានចាប់ពីពីរបីមីល្លីវិនាទីទៅច្រើនម៉ោង។

រយៈពេលនៃការផ្ទុះនេះបានប្រាប់ថា វាបណ្ដាលមកពីការផ្ទុះនៃផ្កាយដ៏ធំមួយខណៈពេលដែលវាត្រូវផុតរលត់ ក្នុងស៊ូពែណូវ៉ា។ លោក Wen-fai Fongជំនួយការសាស្ត្រាចារ្យនៃរូបវិទ្យានិងតារាសាស្ត្របាននិយាយថា៖ «យើងបង្កើតជារូបប្រភពនៅក្នុងfilters ផ្សេងៗគ្នា ដើម្បីទទួលបានព័ត៌មានពណ៌ដែលជួយយើងកំណត់អត្តសញ្ញាណប្រភព។ ក្នុងករណីនេះ ពណ៌ក្រហមមានជាទូទៅហើយពណ៌ខៀវសាបរហ័សជាង។ ការវិវឌ្ឍន៍ពណ៌នេះគឺជាសញ្ញាបញ្ជាក់ប្រាប់ពី គីឡូណូវ៉ាហើយគីឡូណូវ៉ាអាចកើតចេញពីការរួមបញ្ចូលគ្នានៃផ្កាយណឺត្រុងតែប៉ុណ្ណោះ»។

គីឡូណូវ៉ា (Kilonova)គឺជាការផ្ទុះដ៏កម្រ ដែលបណ្ដាលមកពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងផ្កាយណឺត្រុងដែលជាសំណល់ក្រាស់មិនគួរឲ្យជឿនៃផ្កាយផ្ទុះ ឬការប៉ះទង្គិចគ្នារវាងផ្កាយណឺត្រុងនិងប្រហោងខ្មៅ។ ព្រឹត្តិការណ៍នេះក៏បានជួយឆ្លើយសំណួរមួយចំនួនជុំវិញការបង្កើតធាតុធ្ងន់បំផុតនៅក្នុងសកលលោក៕

រូបតំណាងព្រឹត្តិការណ៍
រូបតំណាងព្រឹត្តិការណ៍
រូបតំណាងព្រឹត្តិការណ៍
រូបតំណាងព្រឹត្តិការណ៍

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...