ទទួលបានឬនៅ? ការកែលម្អថ្មីផ្នែកម៉ឺនុយ Settings នៅលើកម្មវិធីហ្វេសប៊ុក ដែលទើបបញ្ចេញ - TrueID

ទទួលបានឬនៅ? ការកែលម្អថ្មីផ្នែកម៉ឺនុយ Settings នៅលើកម្មវិធីហ្វេសប៊ុក ដែលទើបបញ្ចេញ

August 6, 2021

បរទេស៖ ហ្វេសប៊ុកនៅថ្ងៃពុធនេះបានប្រកាសពីការអាប់ដេតថ្មីទៅកាន់ម៉ឺនុយSettings នៃកម្មវិធីទូរសព្ទ ដែលនឹងមកដល់ចុងសប្ដាហ៍នេះមកកាន់អ្នកប្រើប្រាស់។ ឥឡូវក្រុមហ៊ុននេះបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកនិងផ្លាស់ប្ដូរឯកជនភាព និងការកំណត់ផ្សេងទៀតជាមួយនឹងជម្រើសសាមញ្ញ។

យោងតាមការបង្ហោះរបស់ហ្វេសប៊ុកនៅលើប្លក់ (blog)បានឲ្យដឹងថា ម៉ឺនុយ Settings ថ្មីត្រូវបានរចនាឡើងវិញដើម្បីធ្វើឲ្យអ្វីៗកាន់តែងាយស្រួលក្នុងការស្វែងរក។ ឥឡូវនេះកម្មវិធីនឹងនាំមកនូវការកំណត់ផ្នែកសំខាន់ៗចំនួន៦ នៅក្នុង Settings រួមមាន Account,Preferences, Audience and Visibility, Permissions, Your Information, និង CommunityStandards and Legal Policies។

ក្រុមហ៊ុនកំពុងកំណត់ផ្លូវកាត់បន្ថែមទៀត ទៅកាន់ផ្នែកត្រួតពិនិត្យឯកជនភាពនៅផ្នែកខាងលើនៃទំព័រ Settings ដូច្នេះអ្នកប្រើប្រាស់ងាយស្រួលមើលនិងផ្លាស់ប្ដូរចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេ។ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី៤ ខែសីហាដល់អ្នកប្រើប្រាស់ហ្វេសប៊ុក នៅលើប្រព័ន្ធប្រតិបត្តិការ iOS, Android និងគេហទំព័រលើទូរសព្ទ៕

ការវិវត្តនៃការរចនាផ្ទៃផ្នែក Settings របស់ហ្វេសប៊ុក នៅលើទូរសព្ទ
ការវិវត្តនៃការរចនាផ្ទៃផ្នែក Settings របស់ហ្វេសប៊ុក នៅលើទូរសព្ទ

ប្រភព: 9to5Mac

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...