នៅថ្ងៃនេះ កម្ពុជានឹងជួបប្រទះបាតុភូត ពេលថ្ងៃមានរយៈពេលយូរជាងពេលយប់ - TrueID

នៅថ្ងៃនេះ កម្ពុជានឹងជួបប្រទះបាតុភូត ពេលថ្ងៃមានរយៈពេលយូរជាងពេលយប់

June 21, 2021

កម្ពុជា៖ បើយោងតាមគេហទំព័រ Time and date បានឲ្យដឹងថា នៅថ្ងៃទី២១ខែមិថុនានេះ នឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយគឺវស្សានៈស៊ុលស្ទិស ដែលមានន័យថាពេលថ្ងៃមានរយៈពេលយូរជាងពេលយប់។ជាទូទៅនៅក្នុងខែមិថុនា រវាងថ្ងៃទី២០ទៅ២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយនៅលើខ្សែស្របទី២៣.៤°ខាងជើងអេក្វាទ័រ ដូច្នេះប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងនឹងជួបប្រទះរយៈពេលថ្ងៃវែងជាងពេលរាល់ដង។

កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របខាងជើងអេក្វាទ័រ (រូបភាពពី Time and Date)
កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របខាងជើងអេក្វាទ័រ (រូបភាពពី Time and Date)

តំបន់ប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងមានដូចជាអាមេរិកខាងជើង អាមេរិកកណ្ដាលអឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងកើត។ ប្រទេសកម្ពុជារបស់យើងនៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍វស្សានៈស៊ុលស្ទិសនេះហើយថ្ងៃចន្ទ ទី២១ នេះដែរវេលាម៉ោង១០:៣២ព្រឹក(ម៉ោងនៅកម្ពុជា) កាំរស្មីព្រះអាទិត្យនឹងប៉ះកែងខ្សែស្របខាងជើងអេក្វាទ័រ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជារបស់យើង នៅថ្ងៃទី២១ខែមិថុនានេះ ព្រះអាទិត្យនឹងរះឡើងនៅម៉ោង៥:៣៧ព្រឹក និងលិចទៅវិញនៅម៉ោង៦:២៦ល្ងាច ហើយពេលថ្ងៃមានរយៈពេលរហូតដល់១២ម៉ោងនិង៤៨នាទី។នៅថ្ងៃនេះដែរ ព្រះអាទិត្យមានចម្ងាយពីផែនដី ប្រហែល១៥២លានគីឡូម៉ែត្រ៕

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...