កម្មវិធី IG ចាប់ផ្ដើមធ្វើតេស្ដ ផ្ទាំង feed ពេញអេក្រង់ តាមតិកតុកដែរ - TrueID

កម្មវិធី IG ចាប់ផ្ដើមធ្វើតេស្ដ ផ្ទាំង feed ពេញអេក្រង់ តាមតិកតុកដែរ

May 4, 2022

បរទេស៖ ការធ្វើតេស្ដថ្មីមួយនៅលើកម្មវិធី Instagram នឹងធ្វើឲ្យវាមើលទៅកាន់តែដូចកម្មវិធី TikTok។ យោងតាមគេហទំព័រ TechCrunch បានឲ្យដឹងថាកម្មវិធី Instagram កំពុងធ្វើការពិសោធន៍ជាមួយផ្ទាំង feedបែបបញ្ឈរពេញអេក្រង់។ នៅពេលបើកកម្មវិធី Instagram អ្នកប្រើប្រាស់ឃើញភ្លាមៗនូវមាតិកាបញ្ឈរផ្សេងៗ ដែលនឹងធ្វើឲ្យវីដេអូគឺជាផ្នែកដ៏សំខាន់។

ប្រធានកម្មវិធី Instagram លោក AdamMosseri បានបញ្ជាក់ពីការធ្វើតេស្ដនេះនៅក្នុងវីដេអូមួយដែលបង្ហោះនៅលើបណ្ដាញសង្គម Twitter ​ដោយនិយាយថារូបថតនិងវីដេអូដែលមានខ្នាតបែបវែងបញ្ឈរ នឹងចាប់ផ្ដើមបង្ហាញនៅក្នុងផ្ទាំង feed មួយចំនួន។ រូបភាពមួយសន្លឹកដែលបានបញ្ជាក់ពីការធ្វើតេស្ដដោយ Instagramបង្ហាញពី ផ្ទាំង home feed ដែលមានការបង្ហោះពេញអេក្រង់ជាមួយ comments, captions, likes និងមុខងារផ្សេងទៀតគឺស្ថិតនៅពីលើការផុសនេះតែម្ដង ជំនួសឲ្យស្ថិតនៅពីខាងក្រោមដូចកាលពីមុន។

រូបភាពបង្ហាញពីការធ្វើតេស្ដមួយនេះ
រូបភាពបង្ហាញពីការធ្វើតេស្ដមួយនេះ

បើទោះបីរបា Storiesមិនបានបង្ហាញនៅផ្នែកខាងលើនៃរូបភាពនេះ ក៏អ្នកនាំពាក្យរបស់ក្រុមហ៊ុន Metaគឺអ្នកនាង Seine Kim និយាយថារូបភាពនេះបង្ហាញពី home feed នៅពេលអ្នកប្រើប្រាស់ម្នាក់បានអូសចុះមកក្រោមហើយ Stories គឺស្ថិតនៅផ្នែកខាងលើដដែល។ ចំណែកប៊ូតុង Search,Reels, shopping និង profile របស់អ្នកប្រើគឺនៅតែស្ថិតនៅផ្នែកខាងក្រោមអេក្រង់ (លក្ខណៈបែបនេះ ទៅតាមប្រទេសមួយចំនួន)។ ចំណែកប៊ូតុង Notifications, message និងប៊ូតុងបង្ហោះ(រូបភាព/វីដេអូ)គឺស្ថិតនៅផ្នែកខាងលើ។ ការជ្រើសរើសរបស់ Instagram ដើម្បីធ្វើតេស្ដផ្ទាំងfeed ដែលផ្ដោតលើវីដេអូ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ៕

វីដេអូរបស់លោក Adam Mosseri នៅលើ Twitter

ប្រភព: The Verge

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...