ដោយទទួលបានសន្ទុះការគាំទ្រខ្លាំង ឥឡូវកម្មវិធីតេឡេក្រាមមានអ្នកដោនឡូត ១ពាន់លានដងនៅទូទាំងពិភពលោក - TrueID

ដោយទទួលបានសន្ទុះការគាំទ្រខ្លាំង ឥឡូវកម្មវិធីតេឡេក្រាមមានអ្នកដោនឡូត ១ពាន់លានដងនៅទូទាំងពិភពលោក

August 31, 2021

បរទេស៖ ឥឡូវនេះតេឡេក្រាមក្លាយជាកម្មវិធីកំពូលដែលត្រូវបានគេទាញយកមកប្រើប្រាស់ជាងមួយពាន់លានដង នៅលើពិភពលោក នេះបើយោងតាមគេហទំព័រ SensorTower។ ដូចដែលបានរាយការណ៍នៅលើគេហទំព័រ TechCrunch ដែរ កម្មវិធីតេឡេក្រាមមានទីផ្សារធំដូចគ្នានឹងកម្មវិធី WhatsAppដែលប្រទេសឥណ្ឌាមានការដំឡើងប្រមាណជា២២ភាគរយ។

ទោះបីជាតេឡេក្រាមទទួលបានការទាញយកមួយពាន់លានដងនៅទូទាំងពិភពលោកក៏ដោយវាមិនមែនមានន័យថាមានអ្នកប្រើប្រាស់សកម្ម ជាងមួយពាន់លាននាក់នោះទេ។តេឡេក្រាមមានអ្នកប្រើប្រាស់សកម្មប្រចាំខែ ប្រហែល៥០០លាននាក់ នៅដើមឆ្នាំនេះបើទោះបីជាបន្ទាប់ពីកម្មវិធី WhatsApp ត្រូវបានគេចាប់បានក្នុងភាពចម្រូងចម្រាសមួយចំនួនជាមួយនឹងលក្ខខណ្ឌនៃសេវាកម្មដែលបានធ្វើបច្ចុប្បន្នភាព កម្មវិធីតេឡេក្រាមត្រូវបានគេឃើញមានសន្ទុះកើនឡើង។

ពេញមួយឆ្នាំនេះតេឡេក្រាមទទួលបាននូវការធ្វើបច្ចុប្បន្នភាពមួយចំនួនតូចថ្មីៗនេះ កម្មវិធីចាប់ផ្ដើមមានការតេវីដេអូជាក្រុម  មុខងារចែកអេក្រង់ និងចលនាផ្ទៃខាងក្រោយ។ ឥឡូវជំហានបន្ទាប់របស់វាគឺត្រូវឡើងទៅកាន់ក្រុមកម្មវិធីទូរសព្ទ ដែលទទួលបានការទាញយក៣ពាន់លានដងប៉ុន្តែមកដល់ពេលនេះ តិកតុកគឺជាកម្មវិធីដំបូងគេក្រៅពីកម្មវិធីរបស់ក្រុមហ៊ុនហ្វេសប៊ុកដែលអាចសម្រេចគោលដៅនេះ។ កម្មវិធីរបស់ក្រុមហ៊ុនហ្វេសប៊ុករួមមាន ហ្វេសប៊ុក, WhatsApp, Messenger, និង Instagram បានមកដល់គោលដៅនេះ ហើយតើតេឡេក្រាមអាចបោះជំហានមកដល់ទីនេះដែរទេ?៕

កម្មវិធីតេឡេក្រាម
កម្មវិធីតេឡេក្រាម

ប្រភព: 9TO5Mac

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...