បរទេស៖ យោងតាមសារព័ត៌មាន Daily Mail បានរាយការណ៍ពី បញ្ហាបច្ចេកទេស glitch ដែលនាំឲ្យអ្នកប្រើប្រាស់ Facebook មើលឃើញការបង្ហោះប្លែកៗនៅលើ newsfeed នៅក្នុងប្រទេសអូស្ត្រាលី។ យ៉ាងណាមិញសូម្បីតែនៅក្នុងប្រទេសកម្ពុជារបស់យើង ក៏គេឃើញមានបញ្ហាដូចគ្នាអ៊ីចឹងដែរ។
នៅលើ newsfeedក្នុងពេលនេះ ស្រាប់តែបង្ហាញការបង្ហោះរបស់ហ្វេនៗ ឬក៏ followers ទៅកាន់ផេកផ្សេងៗ ដែលមិនធ្លាប់ជួបពីមុន។បញ្ហានេះដែរបានកើតឡើងប្រហែលជាម៉ោងជិត២រសៀល នៅថ្ងៃពុធ ទី២៤ ខែសីហាដែលឃើញមានទាំងនៅលើកុំព្យូទ័រ និងកម្មវិធីទូរសព្ទ។ Facebook មិនទាន់ចេញមកបញ្ជាក់ពីការដាច់ឬបញ្ហាផ្សេងៗ នៅលើវេបសាយរបស់ខ្លួននៅឡើយទេ។ គេសង្ឃឹមថា អ្វីៗនឹងវិលរកទៅសភាពដើមវិញក្នុងពេលឆាប់ៗ៕
ប្រភព: Daily Mail