មកដឹងពីការលេចធ្លាយលក្ខណៈសម្បត្តិខ្លះៗ នៃទូរសព្ទ OPPO A97 5G - TrueID

មកដឹងពីការលេចធ្លាយលក្ខណៈសម្បត្តិខ្លះៗ នៃទូរសព្ទ OPPO A97 5G

July 10, 2022

បរទេស៖ វាហាក់ដូចជាក្រុមហ៊ុន OPPO ហៀបនឹងបញ្ចេញអ្នកស្នងតំណែងរបស់ A96 ក្នុងរយៈពេល6ខែបន្ទាប់ពីការប្រកាសស្មាតហ្វូននេះនៅក្នុងប្រទេសចិន។ OPPO បានប្រកាសចេញ A96 កំណែសកល នៅក្នុងខែមីនា ជាមួយនឹងលក្ខណៈសម្បត្តិខុសគ្នាទាំងស្រុងពីកំណែចិន។ឥឡូវនេះ ប្រភពពីលោក Evan Blass និង MySmartPrice បានបង្ហាញទូរសព្ទ OPPO A97 ដែលជាស្មាតហ្វូនសេវា 5Gមិនដូចទូរសព្ទ OPPO A96 កំណែសកលទេ។

ដូចដែលរូបភាពលេចធ្លាយរបស់ប្រភពលោក Blass បានបង្ហាញ ទូរសព្ទ OPPOA97 5G នឹងមានបីពណ៌ ជាមួយនឹងកាមេរ៉ាខាងក្រោយពីរនិងការរចនាខុសគ្នាពីម៉ូឌែល OPPO A96។ ទូរសព្ទ OPPOA97 5G មានរន្ធកាមេរ៉ាទម្លុះអេក្រង់នៅចំកណ្ដាល, រន្ធ USBType-C, រន្ធដោតកាស 3.5 mm, និងមុខងារស្កេនក្រយៅដៃនៅពីចំហៀង។

លើសពីនេះ ប្រភព MySmartPrice បានបង្ហាញឲ្យដឹងថា OPPOA97 មានអេក្រង់ទំហំ6.56អ៊ីញជាមួយកម្រិតភាពច្បាស់ 1080p, ថាមពលថ្ម 5,000 mAh, និងយ៉ាងហោចណាស់រ៉េម 8GB ជាមួយទំហំផ្ទុក 256GB។ តាមការសន្មត់ ក្រុមហ៊ុន OPPOនឹងផ្ដល់ជូន A97 5G ជាមួយជម្រើសរ៉េម 12GBនិងទំហំផ្ទុក 256GB ដែរដែលនឹងលក់រាយក្នុងតម្លៃ CNY 2,299 (~US$333)។ ចំពោះតម្លៃជម្រើសរ៉េមតូចជាងនេះ មិនទាន់លេចធ្លាយនៅឡើយទេ។ការប្រកាសបញ្ចេញក៏មិនទាន់លេចចេញមកដូចគ្នា ប៉ុន្តែឧបករណ៍នេះនឹងមានទម្ងន់ប្រហែល 190g ខណៈពេលដែលវាមានទំហំវិមាត្រ 163.8 x 75.1 x7.99 mm៕

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...