បរទេស៖ ខណៈពេលដែលក្រុមហ៊ុន Google បានដាក់ឲ្យឃើញជាមុននូវរូបរាងទូរសព្ទ Pixel 7 និង Pixel 7 Pro កាលពីខែឧសភាកំពូលទូរសព្ទទាំងនេះនៅមិនទាន់ប្រកាសបង្ហាញជាផ្លូវការ នៅឡើយទេ។ ទោះជាយ៉ាងណា ឥឡូវទូរសព្ទ Pixel 7 Pro បានបង្ហាញរូបរាងដោយផ្ទាល់នៅក្នុងវីដេអូបើកប្រអប់ ដោយត្រូវបានគេចែករំលែកនៅលើប្រព័ន្ធអនឡាញ។វីដេអូលេចធ្លាយនេះគឺបានមកពីប្រភព Gadgetfull BD ដែលជាហាងលក់រាយនៅប្រទេសបង់ក្លាដែស។
វីដេអូនេះមិនបានបង្ហាញអ្វីច្រើន ពីម៉ូឌែល Pixel 7 Pro ពេកទេ។ទូរសព្ទដែលបានបង្ហាញនេះ គឺជាពណ៌ខ្មៅ ហើយវាដូចគ្នាទៅនឹងអ្វីដែល Google បានដាក់ឲ្យឃើញជាមុន កាលពីប៉ុន្មានខែមុន។ ទោះជាយ៉ាងណាក៏ដោយ ទូរសព្ទ Pixel7 និង Pixel 7 Pro ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងរបស់ពួកវា នៅខែក្រោយនេះ។
ទូរសព្ទទាំងនេះនឹងត្រូវបានបំពាក់ដោយឈីប Tensor ជំនាន់ទីពីររបស់Google ហើយត្រូវបានគេរំពឹងថា នឹងមានអេក្រង់ភ្លឺជាងមុន។ផ្នែក hardware កាមេរ៉ារបស់វាភាគច្រើននឹងនៅតែមិនផ្លាស់ប្ដូរ ពីស៊េរី Pixel 6 ពេកទេ។ ជាក់ស្ដែង Pixel7 ទាំងពីរ ក៏ត្រូវបានកំណត់ឲ្យមានការវិវត្តន៍ច្រើន ជាងនៅលើ Pixel6 ពីមុនដែរ៕
Google Pixel 7 Pro unboxing.pic.twitter.com/7mKMBbDsKm#Google #pixel7pro #pixel7
— Abhishek Yadav (@yabhishekhd) September 3, 2022
ប្រភព: Notebookcheck