ការរៀនសូត្រកាន់តែមានសុវត្ថិភាពជាងមុនជាមួយនឹង កម្មវិធីឌីជីថល - TrueID

ការរៀនសូត្រកាន់តែមានសុវត្ថិភាពជាងមុនជាមួយនឹង កម្មវិធីឌីជីថល

November 29, 2021

ជំងឺ​កូវីដ-១៩ដែល​ឆ្លងរាតត្បាត​ទូទាំង​សាកលលោកបាន​បង្ក​ផលប៉ះពាល់ដល់​ពិភព​លោក​ទាំងមូលរួមទាំង​ប្រទេស​កម្ពុជា​ផង។

ក្នុងអំឡុងពេល​នៃការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតនេះសាលារៀន​ត្រូវបាន​បិទទ្វារ ដែលនាំឲ្យ​រំខានដល់​ប្រព័ន្ធ​អប់រំ ។ភាពប្រឈម​ចំពោះវិស័យ​អប់រំ គឺមានទំហំ​ធំធេងណាស់ ។ ហើយ SIS Cambodia បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដើរតួជាដំណោះស្រាយ​មួយ​ចំពោះភាពប្រឈមនេះ។

លោក ញ៉ុង ឌិនថនអគ្គនាយករងនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថាប្រព័ន្ធព័ត៌មានវិទ្យា​សម្រាប់​សាលារៀន (SchoolInformation System ‘SIS’) ជា​កម្មវិធី​ដ៏មាន​សារប្រយោជន៍​ចំពោះទាំង​សិស្សនិងទាំងគ្រូបង្រៀន ជាពិសេស ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺឆ្លងនេះ ។

លោក ឌិនថនមានប្រសាសន៍​យ៉ាងដូច្នេះថា ៖ 

លោក​បាន​បន្ថែមថា៖ 

មនុស្សជំនាន់សព្វថ្ងៃត្រូវការប្រើប្រាស់​ប្រព័ន្ធ​អប់រំឌីជីថលដែល​ធ្វើទំនើប​កម្ម​វិធីសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្សនៅក្នុងប្រទេស​កម្ពុជារាប់តាំងពីសាលារៀននៅតាមទីក្រុង​រហូតដល់​សាលារៀននៅតាម​ខេត្ត​ផងដែរ ។

ដោយ​ផ្លាស់ប្ដូរ​វិធីរៀន​របស់សិស្សានុសិស្សSIS Cambodia បាន​ជួយ​រួមចំណែកធ្វើ​ឲ្យវិស័យ​អប់រំ​មាន​ភាព​ប្រសើរឡើងដោយ​បង្កើតបរិយាកាស​រៀនសូត្រ​ប្រកប​ដោយ​សុវត្ថិភាពសម្រាប់ទាំងសិស្ស ទាំងគ្រូ ។

ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន(SIS) ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុនមិត្តហ្វូន ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ។

តាម​គម្រោង​ផែនការSIS នឹង​ត្រូវដាក់ពង្រាយ​ទៅកាន់​សាលារៀន​ប្រមាណ១០០០កន្លែង នៅទូទាំង​ប្រទេស ហើយក្នុងដំណាក់កាលដំបូង ប្រព័ន្ធនេះបានដាក់ពង្រាយរួចជាស្រេចហើយទៅដល់​​សាលារៀន​ជាង ៣០០កន្លែង ដែល​​មាន​សិស្សានុសិស្សជាង ៣សែននាក់ និងគ្រូ​ជាង២ម៉ឺន​នាក់ ។ នេះ​បើ​យោងតាម​ការ​ឲ្យដឹងពីក្រុមហ៊ុន មិត្តហ្វូន ។

មិត្តហ្វូនបាន​និងកំពុងនាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ឌីជីថល​ជាតិរបស់ខ្លួន។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រសុខាភិបាល និង​ដឹកជញ្ជូន ។

ជា​ក្រុមហ៊ុនឈានមុខគេមួយ​នៅក្នុងវិស័យ​ទូរគមនាគមន៍និង​បច្ចេកវិទ្យាឌីជីថល​មិត្តហ្វូន មាន​ហេដ្ឋា​រចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុតដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...