Android 14 នឹងគាំទ្រ មុខងារទំនាក់ទំនងតាមផ្កាយរណប ដោយផ្ទាល់ នៅលើស្មាតហ្វូនជំនាន់ក្រោយៗ - TrueID

Android 14 នឹងគាំទ្រ មុខងារទំនាក់ទំនងតាមផ្កាយរណប ដោយផ្ទាល់ នៅលើស្មាតហ្វូនជំនាន់ក្រោយៗ

September 2, 2022

អាមេរិក៖ បើទោះបីជាក្រុមហ៊ុនសេវាទូរសព្ទឥតខ្សែ ផ្ដល់ការគ្របដណ្ដប់យ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏ផ្នែកមួយចំនួននៃប្រទេសនេះនៅតែមិនទាន់ទទួលបានសេវាទូរសព្ទនៅឡើយ។ថ្មីៗនេះ ក្រុមហ៊ុន T-Mobile និង SpaceX បានប្រកាសពីភាពជាដៃគូដែលអាចផ្លាស់ប្តូរអនាគតនៃការតភ្ជាប់ទូរសព្ទ។ក្រុមហ៊ុនទាំងពីរគ្រោងនឹងផ្ដល់ជូននូវការតភ្ជាប់នៅក្នុងតំបន់ដែលបច្ចុប្បន្នមិនមានលទ្ធភាព ប្រើប្រាស់សេវាទូរសព្ទបានឲ្យប្រើប្រាស់តាមផ្កាយរណបវិញ។

ខណៈពេលដែលសេវានេះត្រូវបានគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ2023 វាហាក់ដូចជាប្រព័ន្ធប្រតិបត្តិការ Androidរបស់ Google នឹងត្រៀមខ្លួនរួចរាល់ នៅពេលការទំនាក់ទំនងតាមផ្កាយរណបដាក់ឲ្យដំណើរការ។លោក Hiroshima Lockheimer អនុប្រធានជាន់ខ្ពស់នៃ Androidរបស់ Google បានចែករំលែកតាមរយៈបណ្ដាញសង្គម Twitterថា ក្រុមហ៊ុន Google កំពុងធ្វើការរចនាសម្រាប់ផ្កាយរណបហើយថាក្រុមហ៊ុនពិតជារំភើបក្នុងការគាំទ្រដល់ដៃគូ ក្នុងការបើកដំណើរការទាំងអស់នេះនៅក្នុងកំណែបន្ទាប់របស់ Android។

លោក Lockheimer ក្នុងនាមជាសមាជិកស្ថាបនិកម្នាក់នៃប្រព័ន្ធប្រតិបត្តិការ Android ក៏បានរំឮកពីភាពលំបាក នៃការរាប់បញ្ចូលទាំង Wi-fi និង3G នៅក្នុងទូរសព្ទ T-Mobile G1 ដែលជាទូរសព្ទAndroid ដំបូងគេដែលចេញលក់ក្នុងឆ្នាំ2008។ចំណុចជាច្រើនមានការផ្លាស់ប្ដូរ ចាប់តាំងពីពេលនោះមក ជាមួយនឹងផ្នែក hardware និង software ដែលមានការវិវត្តន៍បន្ថែមជារៀងរាល់ឆ្នាំ។

ក្នុងអំឡុងពេលព្រឹត្តិការណ៍ ក្រុមហ៊ុនសេវាទូរសព្ទ T-Mobile បានប្រកាសពីការគ្រប់គ្រងលើតំបន់ដែលគ្មានសេវាទូរសព្ទ ដោយខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុន SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបដែលនឹងធ្វើឲ្យវាអាចតភ្ជាប់នៅតំបន់ជនបទ ដែលកំពុងគ្មានការតភ្ជាប់។សេវាគ្របដណ្ដប់នឹងមិនទាន់ដាក់ឲ្យប្រើប្រាស់ រហូតដល់ចុងឆ្នាំ2023 ប៉ុន្តែដំបូងឡើយ វានឹងគាំទ្រការចូលទៅប្រើការផ្ញើសារ, MMS, និងកម្មវិធីផ្ញើសារដែលបានជ្រើសរើសមួយចំនួន។

នៅពេលក្រោយ គេក៏មានគម្រោងពង្រីកបន្ថែមលើសេវាកម្មនេះ ដើម្បីរួមបញ្ចូលការទាក់ទងជាសំឡេង និងអ៊ីនធឺណេតឥតខ្សែ។គេមិនទាន់ច្បាស់នៅឡើយ ថាតើក្រុមហ៊ុនសេវាទូរសព្ទណាខ្លះនឹងចូលរួមការបោះជំហានលើផ្នែកផ្កាយរណបនេះប៉ុន្តែ Google មានការប្ដេជ្ញាចិត្ត ចំពោះបច្ចេវិទ្យានេះដែលហាក់ដូចជាជំហានដំបូងដ៏ល្អ ក្នុងការទទួលយកចំណុចនេះ យ៉ាងទូលំទូលាយ៕

ប្រព័ន្ធប្រតិបត្តិការ Android
ប្រព័ន្ធប្រតិបត្តិការ Android

ប្រភព: XDA Developers

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...