គិតយ៉ាងម៉េចដែរ អំពីរូបរាងកាមេរ៉ាក្រោយរបស់ OPPO Find X5 Pro ដែលទើបតែបែកធ្លាយ? - TrueID

គិតយ៉ាងម៉េចដែរ អំពីរូបរាងកាមេរ៉ាក្រោយរបស់ OPPO Find X5 Pro ដែលទើបតែបែកធ្លាយ?

December 30, 2021

បរទេស៖ សេរ៊ី Find Xរបស់ក្រុមហ៊ុន OPPO ជាធម្មតាផ្ដល់ឲ្យឧបករណ៍នេះ លំដាប់ premium សម្រាប់ជំនាន់នីមួយៗ។ បន្ទាប់ពីការបញ្ចេញត្រកូល Find X3 ក្រុមហ៊ុន OPPO មើលទៅនឹងលោតទៅកាន់ជំនាន់ FindX5 ហើយឥឡូវនេះការលេចធ្លាយថ្មីបានបង្ហាញរូបភាព render និងលក្ខណៈពិសេសជាក់ស្ដែងរបស់ OPPO Find X5 Pro។

ការរំលង OPPO Find X4 មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេពីព្រោះលេខ «បួន» ត្រូវបានគេចាត់ទុកថា ជាលេខសំណាងមិនល្អ នៅក្នុងវប្បធម៌ចិន។ជាឧទាហរណ៍ OnePlus ក៏បានរំលងត្រកូល OnePlus 4 ផងដែរ កាលពីប៉ុន្មានឆ្នាំមុន។

រូបភាព render ដែលលេចធ្លាយនេះគឺជាការបង្ហាញពីប្រភពOnLeaks ដូច្នេះហ្វេនអាចរំពឹងថា យ៉ាងហោចណាស់ឧបករណ៍ពិតនឹងមានភាពស្រដៀងគ្នា។ការរចនាដោយផ្ទាល់នេះមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍។ ម៉ូឌុលកាមេរ៉ារបស់ទូរសព្ទមានសភាពផុសឡើងបន្តិចជាពិសេសខាងក្រោយនៅតែរក្សារូបរាងស្អាត។

តាមការសន្និដ្ឋាន OPPO Find X5 Pro អាចមានអេក្រង់ AMOLED ទំហំ6.78អ៊ីញ ជាមួយល្បឿន 120Hz refresh rate,កាមេរ៉ាបីគ្រាប់ 50 MP + 50 MP + 13 MP នៅខាងក្រោយ, កាមេរ៉ាសែហ្វី 13 MP, និងថាមពលថ្ម 5000 mAh។ ប្រភពក៏មានបង្ហាញពីបន្ទះឈីប MediaTek Dimensity 9000ផងដែរ។ ខណៈលក្ខណៈពិសេសភាគច្រើនដែលបានផ្ដល់ឲ្យទាំងនេះស្ថិតនៅក្នុងភាពមិនទាន់ផ្លូវការនៅឡើយក្រុមហ៊ុន OPPO បានបញ្ជាក់ថា នៅក្នុងទូរសព្ទ Find X ជំនាន់ក្រោយនឹងត្រូវបំពាក់ដោយឈីប Dimensity 9000៕

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...