ចិន៖ ក្រុមហ៊ុន OPPO បានប្រកាសបង្ហាញទូរសព្ទA97 នៅក្នុងប្រទេសចិនបន្ទាប់ពីឧបករណ៍នេះបានលេចធ្លាយកាលពីសប្ដាហ៍មុន តាមរយៈប្រភពផ្សេងៗ។ ដូចការរំពឹងទុក A97មកជាមួយជម្រើសពណ៌ចំនួនពីរ ដូចជាខ្មៅនិងខៀវ។ បន្ថែមពីនេះវាមានអេក្រង់ IPS ទំហំ6.6អ៊ីញជាមួយកម្រិតភាពច្បាស់ 1080p និងល្បឿន 90Hz refreshrate ហើយរន្ធទម្លុះអេក្រង់នៅខាងលើ គឺផ្ទុកកាមេរ៉ាទំហំ12MP។
បើនិយាយពីកាមេរ៉ានៅពីខាងក្រោយវិញ វាមានឡេនគោលទំហំ48MP អមជាមួយសេនស័រ depth ទំហំ2MP និង LED flash ចំនួនមួយគ្រាប់ផងដែរ។ ក្រុមហ៊ុន OPPOបានបំពាក់ A97 ជាមួយថាមពលថ្ម 5,000 mAh គាំទ្រដោយល្បឿនសាក 33W តាមរយៈរន្ធ USB Type-C។ដោយសារតែវាជាទូរសព្ទលំដាប់ថវិកា OPPO A97 ក៏មានរន្ធដោតកាស 3.5mmជាមួយនឹងមុខងារស្កេនក្រយៅដៃនៅពីចំហៀង។
ចំពោះផ្នែកផ្សេងទៀតរួមមានស្មាតហ្វូននេះប្រើប្រាស់ឈីប MediaTek Dimensity 810 ហើយមានរ៉េម 12GB និងទំហំផ្ទុក256GB។ យ៉ាងណាមិញ វានឹងដំណើរការនៅលើ ColorOS 12 ផ្អែកលើ Android 12។ បច្ចុប្បន្នស្មាតហ្វូននេះមានវត្តមានតែនៅក្នុងប្រទេសចិន ដែល OPPO A97 លក់រាយក្នុងតម្លៃCNY 2,099 (~US$312)។ មិនទាន់មានសញ្ញាបង្ហាញពីជម្រើសមេម៉ូរីផ្សេងទៀតពីទូរសព្ទនេះនៅឡើយទេ៕
ប្រភព: Notebookcheck