នេះជាប៊ិកវចនានុក្រមអេឡិចត្រូនិច មានមុខងារជាច្រើន ក្នុងការបកប្រែភាសា - TrueID

នេះជាប៊ិកវចនានុក្រមអេឡិចត្រូនិច មានមុខងារជាច្រើន ក្នុងការបកប្រែភាសា

December 21, 2022

ចិន៖ ប៊ិកវចនានុក្រម Xiaomi Mijia ឥឡូវនេះកំពុងលេចវត្តមាននៅក្នុងប្រទេសចិន។អ្នកអាចប្រើឧបករណ៍ពហុមុខងារនេះ ដើម្បីបកប្រែអត្ថបទដោយការស្កេនឯកសារ។មុំស្កេនជាច្រើនអនុញ្ញាតឲ្យអ្នកបកប្រែតាមបន្ទាត់ ជាមួយនឹងទីតាំងឬកថាខណ្ឌជំនួយដោយឡាស៊ែរដោយប្រើកាមេរ៉ា 8MP។

អ្នកក៏អាចប្រើប្រាស់កម្មវិធីបកប្រែសំឡេងនិងបំប្លែងការថតសំឡេងទៅជាអត្ថបទនៅលើឧបករណ៍ ឬក្នុងកម្មវិធីដែលអមមកជាមួយ។ប៊ិកវចនានុក្រមនេះមានពាក្យជាភាសាចិននិងអង់គ្លេស ជាង១៥លានពាក្យដែលផ្ទុកដោយបច្ចេកវិទ្យា OCR ដែលផ្ដល់អត្រាការស្គាល់ 99%។ ការអាប់ដេត OTA នឹងអនុញ្ញាតឲ្យអ្នកបកប្រែភាសាជប៉ុន កូរ៉េ អាល្លឺម៉ង់ និងរុស្ស៊ី។

អ្នកអាចរក្សាទុករូបថតនិងការថតសំឡេងនៅលើឧបករណ៍ដែលមានមេម៉ូរី 16GB។ ឧបករណ៍នេះត្រូវបានបំពាក់ដោយថ្មីលីចូម-អ៊ីយ៉ុងប៉ូលីមែរ ទោះបីជាក្រុមហ៊ុន Xiaomi មិនបានបង្ហាញថាតើវាអាចប្រើប្រាស់យូរប៉ុណ្ណាក្នុងការសាកថ្មម្ដង។ ក្រុមហ៊ុនណែនាំថាប៊ិកឆ្លាតវៃនេះក៏អាចប្រើជាឧបករណ៍អប់រំ សម្រាប់កុមារដែលមានសំណួរប្រឡងដើម្បីជួយពួកគេសិក្សា។ លើសពីនេះទៅទៀត អ្នកអាចភ្ជាប់ជាមួយកាស តាមរយៈប៊្លូធូ។បច្ចុប្បន្ន ប៊ិកវចនានុក្រម មានតម្លៃ 699យ័ន (~US100)៕

ប៊ិកវចនានុក្រម Xiaomi Mijia
ប៊ិកវចនានុក្រម Xiaomi Mijia

ប្រភព: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...