បរទេស៖ ក្រុមហ៊ុន Google បានដកចោលកម្មវិធីAndroid ចំនួន៩ ដែលមានអ្នកទាញយកសរុប៥.៨លាននាក់សរុបបញ្ចូលគ្នា ចេញពី Play Store បន្ទាប់ពីអ្នកស្រាវជ្រាវបានរកឃើញថាពួកវាមានផ្ទុកមេរោគ ដើម្បីលួចយកព័ត៌មាន ការ login ចូលហ្វេសប៊ុករបស់អ្នកប្រើប្រើប្រាស់។ បើតាមគេហទំព័រ Ars Technica កម្មវិធីទាំងអស់នេះត្រូវបានគេបង្កើតឡើងនិងដំណើរការឲ្យដូចគ្នានឹងសេវាកម្មស្របច្បាប់នៅក្នុងទម្រង់ជាកម្មវិធីកែរូប លំហាត់ប្រាណ សម្អាតទំហំផ្ទុកក្នុងទូរសព្ទនិងហោរាសាស្ត្រ។
ជាការពិតណាស់ វាជាមុខសញ្ញា ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ឲ្យចែករំលែក usernames និង passwords ហ្វេសប៊ុករបស់ពួកគេ។ នេះជាវិធីបោកបញ្ឆោត៖អ្នកប្រើប្រាស់ត្រូវបានផ្ដល់ជម្រើសមួយដើម្បីបានប្រើប្រាស់មុខងារទាំងអស់របស់កម្មវិធីនិងមិនចង់ឃើញពាណិជ្ជកម្មនៅក្នុងកម្មវិធី ដោយគ្រាន់តែ login ជាមួយគណនីហ្វេសប៊ុករបស់ពួកគេ។
បន្ទាប់ពីរើសយកជម្រើសមួយនេះហើយ កម្មវិធីទាំងនេះអាចផ្ទុកការ login ចូលហ្វេសប៊ុក រួមមានusernames និង passwords។ ពេលអ្នកប្រើប្រាស់ចូលមកដល់ក្នុងទម្រង់នេះ វានឹងបញ្ជូនទិន្នន័យដោយផ្ទាល់ទៅកាន់កុំព្យូទ័រដែលគ្រប់គ្រងដោយក្រុមហេកឃ័រ នេះបើតាមក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Dr. Web។បើសិនជាអ្នកធ្លាប់បានទាញយកនិងកំពុងប្រើប្រាស់កម្មវិធីដូចខាងក្រោមសូមមេត្តាលុបចេញវិញ និងប្រញាប់ផ្លាស់ប្ដូរលេខសម្ងាត់ហ្វេសប៊ុករបស់អ្នក។ កម្មវិធីទាំងនេះរួមមាន៖
· Processing Photo
· PIP Photo
· Rubbish Cleaner
· App Lock Keep
· App Lock Manager
· Lockit Master
· Horoscope Pi
· Horoscope Daily
· Inwell Fitness
ប្រភព: GIZMODO