បរទេស៖ រូបថតមួយសន្លឹក ដែលប្រមាញ់បាន ពីអ្នកថតរូបថត បានបន្តចែកចាយព្រោងព្រាត នៅលើបណ្តាញសង្គម បានធ្វើឲ្យ អ្នកនិយមលេងអ៉ីនធឺណែត មានការភ្ញាក់ផ្អើលជាខ្លាំង នៃរូបរាងថ្មី របស់ កម្លោះកូនមួយ តារាបាល់ទាត់ ជនជាតិ Brazil លោក Neymar. Jr។
ជាមួយគ្នានេះដែរ រូបភាពតារាបាល់ទាត់វ័យ ២៩ឆ្នាំរូបនេះ បានបង្ហាញ បញ្ចេញល្វែងខាងលើ បានធ្វើឲ្យមហាជន ជាពិសេសនោះ ហ្វេនៗ មិត្តនារី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៃរាងឡើងគីឡូ ហៀរសាច់ ដែលនឹកស្មានមិនដល់ ជាមួយការដុះក្បាលពោះក្នុងរយៈពេលខ្លីបែបនេះសោះ។
យ៉ាងណាមិញ រូបភាពទាំងនេះ ត្រូវបានគេឲ្យដឹងថា តារាឆ្នើមរបស់ PSG រូបនេះ បានចំណាយពេលដើរលេងលំហែរកាយយ៉ាងរីករាយ ជាមួយអតីតគូស្នេហ៍ ដែលជាម្តាយបង្កើតរបស់កូនប្រុសរបស់លោក ឈ្មោះ Carol នោះ បានឱបថើប ជជែកញញឹម ញញែមយ៉ាងមានក្តីសុខ បន្ទាប់ពីលោកបានចំណាយពេលនៅជាមួយគ្នា កំពុងសម្រាកវិស្សមកាលផងដែរ៕
ប្រភព៖ https://www.thesun.co.uk/
សូមទស្សនារូបភាពខាងក្រោម៖