មោទកភាពណាស់! កីឡាការិនី ស្រួង ភាវី ឈ្នះប្រាក់រង្វាន់ខ្ទង់ម៉ឺនដុល្លារ ក្រោយដណ្តើមបានលេខ ១លើការប្រកួតកីឡា ប៊ីយ៉ាការ៉ុម លំដាប់ថ្នាក់ពិភពលោក - TrueID

មោទកភាពណាស់! កីឡាការិនី ស្រួង ភាវី ឈ្នះប្រាក់រង្វាន់ខ្ទង់ម៉ឺនដុល្លារ ក្រោយដណ្តើមបានលេខ ១លើការប្រកួតកីឡា ប៊ីយ៉ាការ៉ុម លំដាប់ថ្នាក់ពិភពលោក

June 30, 2022

អាស៊ី៖ ពិតជាមានមោទកភាពណាស់សម្រាប់ប្រជាជនកម្ពុជារបស់យើង បន្ទាប់ពីកីឡាការិនីស្រួង ភាវី ដណ្តើមបានជើងឯកលេខ ១ ក្នុងការប្រកួតកីឡា ប៊ីយ៉ាការ៉ុម លំដាប់ថ្នាក់ពិភពលោកនៅប្រទេសកូរ៉េខាងត្បូង, ក្នុងនោះអ្នកស្រីទទួលបានប្រាក់រង្វាន់ពីកម្មវិធីរហូតដល់ទី២០ លានវ៉ុន ឬប្រមាណជា (១៥,៤០០ ដុល្លារអាមេរិក)។

កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី 

ក្រោយទទួលបានជ័យលាភីលេខ ១នៅក្នុងការប្រកួតកីឡា ប៊ីយ៉ាការ៉ុម លំដាប់ថ្នាក់ពិភពលោកបែបនេះ ស្រួង ភាវីបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖

កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី 

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេ ដែលកីឡាករិនីឆ្នើមរូបនេះចូលរួមប្រកួត និងដណ្តើមបានចំណាត់ថ្នាក់ល្អក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកបែបនេះ ពោលនៅឆ្នាំ ២០១៨ អ្នកស្រីធ្លាប់ឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោកនៅ តួកគី។

កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី 

បន្ទាប់មកនៅឆ្នាំ ២០១៩ អ្នកស្រីទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេស អេស្ប៉ាញ ហើយអ្នកស្រីក៏ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនទៀតនៅក្នុងការប្រកួតកម្រិតអន្តរជាតិផងដែរ៕

កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី 

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...