អាស៊ែបៃហ្សង់៖ កីឡាករ Sergio Perez នៃក្រុម RedBull Racing បានឈ្នះការប្រណាំងរថយន្ត Formula OneAzerbaijan Grand Prix កាលពីថ្ងៃអាទិត្យ ដោយនេះជាជ័យជំនះលើកទី២ ក្នុងអាជីពរបស់គាត់។
កីឡាករ Perez បានបញ្ចប់ទីមុនគេបន្ទាប់ពីមិត្តរួមក្រុមរបស់គាត់ឈ្មោះMax Verstappen ដែលគ្រប់គ្រងការប្រណាំងភាគច្រើនក្នុង៥១ ជុំនោះបានជួបបញ្ហាកង់ឡាន ។
ចំណែកឯម្ចាស់ជើងឯកបួនសម័យកាលកីឡាករSebastianVettel របស់ក្រុម Aston Martin បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងតាមពីក្រោយដោយកីឡាករ Pierre Gasly មកពីក្រុម AlphaTauri ។
ក្នុងនោះដែរម្ចាស់ជើងឯកពិភពលោក៧ សម័យកាលកីឡាករ LewisHamiltonបានបញ្ចប់ក្នុងត្រឹមចំណាត់ថ្នាក់លេខ ១៥ បន្ទាប់ពីរថយន្តម៉ាក Mercedesរបស់គាត់បានរអិលចេញពីផ្លូវនិងបានចាប់ផ្តើមការប្រកួតម្តងទៀតដោយនៅសល់តែ២ ជុំទៀត។
ការប្រណាំងនៅឆ្នាំនេះជាលើកទី៥ ក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍ Formula One របស់ប្រទេសអាស៊ែបៃហ្សង់ត្រូវបានធ្វើឡើងដោយបិទទ្វារដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ការប្រណាំងក្នុងព្រឹត្តិការណ៍Grand Prix លើកដំបូងនៅក្នុងទីក្រុង Baku ត្រូវបានប្រារព្ធឡើងនៅឆ្នាំ ២០១៦ក្នុងនាមជាពានរង្វាន់ European Grand Prix ។កាលពីឆ្នាំមុនព្រឹត្តិការណ៍នេះត្រូវបានលុបចោលដោយសារតែជំងឺកូវីដ-១៩ ៕
ប្រភព៖ Xinhua News