ក្ដៅៗ! មន្ត្រីគណៈកម្មាធិការកីឡាអូឡាំពិក​ជប៉ុនម្នាក់ ធ្វើ​អត្ត​​ឃាតនៅ​ចំណតរថភ្លើងក្រោមដី - TrueID

ក្ដៅៗ! មន្ត្រីគណៈកម្មាធិការកីឡាអូឡាំពិក​ជប៉ុនម្នាក់ ធ្វើ​អត្ត​​ឃាតនៅ​ចំណតរថភ្លើងក្រោមដី

June 7, 2021

ជប៉ុន៖ ទូរទស្សន៍ Nippon បាននិយាយនៅថ្ងៃច័ន្ទនេះថាបុគ្គលិកម្នាក់នៃគណៈកម្មាធិការកីឡាអូឡាំពិកជប៉ុន(JOC) ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការធ្វើអត្តឃាតនៅក្នុងចំណតរថភ្លើងក្រោមដីនៅទីក្រុងតូក្យូ។

លោក Yasushi Moriya អាយុ ៥២ឆ្នាំដែលបានធ្វើការជាអ្នកគ្រប់គ្រងគណនេយ្យរបស់ JOC បានលោតទៅ​ពាំងពីមុខរថភ្លើងដែលកំពុងខិតជិតមកដល់ចំណតរថភ្លើងក្រោមដីកាលពីព្រឹកថ្ងៃព្រហស្បតិ៍។គាត់ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាលប៉ុន្តែគាត់បានស្លាប់នៅពីរម៉ោងក្រោយបញ្ជូនទៅដល់។

រូបតំណាង
រូបតំណាង

ទូរទស្សន៍បាននិយាយថាប៉ូលីសបានចាត់ទុកការស្លាប់របស់គាត់ថាជា“ការធ្វើអត្តឃាត” ប៉ុន្តែក៏កំពុងតែ​ស៊ើបអង្កេត​លម្អិតបន្ថែមផងដែរ៕

រូបតំណាង
រូបតំណាង

​ប្រភព៖ The Japan Times

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...