អ្នកប្រយុទ្ធក្នុងទ្រុងរូបនេះ ថារឿង Ronaldo ត្រលប់មក Man UTD វិញ មិនមានអីភ្ញាក់ផ្អើលទេ ព្រោះគេបានដឹងតាំងពី១ខែមុន - TrueID

អ្នកប្រយុទ្ធក្នុងទ្រុងរូបនេះ ថារឿង Ronaldo ត្រលប់មក Man UTD វិញ មិនមានអីភ្ញាក់ផ្អើលទេ ព្រោះគេបានដឹងតាំងពី១ខែមុន

September 3, 2021

អឺរ៉ុប៖ ពិតណាស់ ប្រិយមិត្ដបាល់ទាត់ស្ទើរជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញរឿងរ៉ាវរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានត្រលប់ទៅកាន់ទ្រនំចាស់Manchester United វិញ បន្ទាប់ពីបានចាកចេញអស់រយៈពេល១២ឆ្នាំ។

Ronaldo 
Ronaldo 

Ronaldo បានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្រុមបិសាចក្រុម និងទទួលបានថ្លៃពលកម្មខ្ពស់ជាងគេបំផុតនៅក្របខណ្ឌ PremierLeague ទៀតផង។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះ គ្រោងនឹងបង្ហាញខ្លួនសាជាថ្មីនៅថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះ ដែលជាការប្រកួតក្នុងដីទល់នឹងក្រុម ​Newcastle។

Khabib និង  Ronaldo
Khabib និង  Ronaldo

ទោះជាយ៉ាងណា រឿងរ៉ាវខាងលើពុំបានធ្វើឲ្យអ្នកប្រដាល់ UFC លោក Khabib​​​ Nurmagomedov ដែលត្រូវជាមិត្ដភក្ដិរបស់ Ronaldo ភ្ញាក់ផ្អើលឡើយ ព្រោះតែបានដឹងតាំងពីមួយខែមុនម្ល៉េះហើយលោកជឿជាក់ថាមិត្ដភកិ្ដរបស់លោក បានសម្រេចចិត្ដត្រឹមត្រូវ ដែលត្រលប់ទៅអង់គ្លេសវិញ។

Khabib 
Khabib 

អ្នកប្រដាល់សញ្ជាតិរុស្ស៊ីរូបនេះបានប្រាប់សារព័ត៌មាន RT ថា៖

ប្រភព៖​ thesun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...