មានរឿងចឹងផង? តារាម៉ូដែលម្នាក់ ចោទប្រកាន់ថា Ronaldo បានដោះដៃបន្ទាប់ពីមានសម្ពន្ធភាពជាមួយនាងរួច - TrueID

មានរឿងចឹងផង? តារាម៉ូដែលម្នាក់ ចោទប្រកាន់ថា Ronaldo បានដោះដៃបន្ទាប់ពីមានសម្ពន្ធភាពជាមួយនាងរួច

September 7, 2021

អឺរ៉ុប៖ តារាម៉ូដែលស្រស់ស្អាតឈ្មោះ Natacha Rodrigues បានចោទប្រកាន់ថាកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាន Block នាងក្នុងបណ្ដាញសង្គម Instagram បន្ទាប់ពីមានសម្ពន្ធភាពនៅលើគ្រែជាមួយនាង។

អ្នកនាង Nafacha Rodrigues
អ្នកនាង Nafacha Rodrigues
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Natacha ក៏បានដាស់តឿនទៅកាន់អ្នកនាង Georgina Rodrguez ដែលត្រូវបានគេស្គាល់ថាជាគូដណ្ដឹងរបស់ម្ចាស់ពាន ballon d'Or ៥សម័យរូបនេះ ឲ្យប្រុងប្រយ័ត្ននឹងភាពព្រាននារីរបស់ Ronaldo ផងដែរ។

  អ្នកនាង Georgina Rodrguez  និង Cristiano Ronaldo
  អ្នកនាង Georgina Rodrguez  និង Cristiano Ronaldo

ហេតុការណ៍នោះកើតឡើងនៅពេល Ronaldo ទើបតែបែកពីអតីតមិត្តស្រីគឺអ្នកនាង Irina Shayk កំលុងឆ្នាំ២០១៥ ដោយ នាងបានផ្ញើរូបភាពរាងកាយផ្នែកខាងក្រោយរបស់នាងទៅឲ្យកីឡាករសញ្ជាតិព័រទុយកាល់រូបនេះនៅម៉ោង១យប់ហើយស្អែកឡើងម៉ោង៦ព្រឹកគឺ Ronaldo បានតបមកវិញថាចង់ជួបនាងជាលក្ខណៈផ្ទាល់ខ្លួន។

អ្នកនាង Nafacha Rodrigues
អ្នកនាង Nafacha Rodrigues

នៅខែតុលាឆ្នាំ២០១៦ Natacha បានអះអាងថា Ronaldo បានអញ្ជើញនាងឲ្យមកផ្ទះរបស់គេនៅក្រុង Lisbon ប្រទេសព័រទុយកាល់ប៉ុន្តែមិនមានរឿងអ្វីកើតឡើងនោះទេគឺពួកគេគ្រាន់តែនិយាយគ្នាដោយសារ Ronaldo មានការងាររវល់។

អ្នកនាង Nafacha Rodrigues
អ្នកនាង Nafacha Rodrigues

ពីរថ្ងៃក្រោយមក Ronaldo រកបាន៤គ្រាប់ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោករវាងព័រទុយកាល់និងអាន់ដូរ៉ា ហើយនារីម៉ូដែលរូបនេះបានអះអាងថាពួកគេនៅតែបន្តទាក់ទងគ្នាតាមទូរស័ព្ទ បន្ទាប់មកនៅខែមីនាឆ្នាំ២០១៧ នាងក៏ត្រូវបានអញ្ជើញទៅកាន់ផ្ទះរបស់គេម្ដងទៀតនិងមានសម្ពន្ធភាពរាងកាយជាមួយគេតែម្ដង។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo បានប្រាប់នាងថាពួកគេនឹងបន្តទាក់ទងគ្នាតែក្រោយមកគេក៏បាន Block នាងក្នុង Instagram និងផ្ដាច់ការទាក់ទងរហូតមកទល់ពេលនេះ។

អ្នកនាង Natacha Rodrigues
អ្នកនាង Natacha Rodrigues

គួរបញ្ជាក់ផងដែរថាឥលូវនេះ Cristiano Ronaldo បានទាក់ទងគូដណ្ដឹង Georgina Rodriguez ដោយអ្នកនាងថែមទាំងបង្កើតកូនឈ្មោះ Alana Martina កាលពីឆ្នាំ២០១៧ទៀតផង៕

Ronaldo និងគូដណ្ដឹងព្រមទាំងកូនៗ
Ronaldo និងគូដណ្ដឹងព្រមទាំងកូនៗ

ប្រភព៖​ thesun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...