អេស្ប៉ាញ៖ លោក Joan Laporta ត្រូវបានប្រកាសតែងតាំងជាប្រធានក្លិបរបស់Barcelona កាលពីថ្ងៃទី ៧ ខែ មីនា កន្លងទៅ។យ៉ាងណាមិញ ចាប់តាំងពីលោកបានឡើងកាន់តំណែងគឺលោកបានជួយឱ្យក្លិបមានរឿងដែលត្រូវអបអររហូតដល់ទៅ ៤ លើកផ្ទួនៗគ្នា។
ក្នុងនោះមានរឿងជាច្រើនដែលក្រុមអ្នកមានបុណ្យកំពុងតែសង្ឃឹមថានឹងអាចជោគជ័យជាបន្តទៀតតួយ៉ាងទាំងក្រុមបាល់ទាត់បុរស, ក្រុមបាល់ទាត់នារី, ក្រុមបាល់ទាត់ឈុត B និង ក្រុមបាល់បោះជាដើម ពួកគេសុទ្ធតែមានរឿងអបអរជូនលោក Laportaរួចទៅហើយ។
ប៉ុន្តែក្រុមរបស់លោក Laportaថ្មីៗក៏ទើបតែមានរឿងខកចិត្ត ២ ផងដែរ ដោយក្រុម Barcelonaឈុតធំបានធ្លាក់ចេញពីពាន Champions Leagueត្រឹមវគ្គ ១៦ ក្រុម ក្រោមថ្វីជើងក្រុម ParisSaint-Germain និង មួយទៀត គឺក្រុម Futsalរបស់ Barca បានចាញ់ក្រុម Sporting CP នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Champions League។
យោងតាមការដកស្រង់ពីកាសែត Marcaរបស់អេស្ប៉ាញ បានឱ្យដឹងថា ជោគជ័យទាំង ៤ ផ្ទួនៗរបស់ Barcelona តាំងតែពីលោក Laoprta មកកាន់តំណែងជាប្រធានក្លិបនោះមានដូចជា៖
ប្រភព៖ Marca
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload