អុញនោះ! កីឡាករ Barca រូបនេះ ទាមទារឲ្យក្លិប ផ្តល់ប្រាក់ឈ្នួលឲ្យគេពេញវិញដាច់ខាត មុនផ្តាច់កុងត្រា - TrueID

អុញនោះ! កីឡាករ Barca រូបនេះ ទាមទារឲ្យក្លិប ផ្តល់ប្រាក់ឈ្នួលឲ្យគេពេញវិញដាច់ខាត មុនផ្តាច់កុងត្រា

August 3, 2022

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Martin Braithwaite​ ទាមទារប្រាក់ឈ្នួលគ្រប់ចំនួនពីក្លិប មុនពេលផ្តាច់កុងត្រា។

ជាការពិតណាស់ Braithwaite ចាប់ផ្តើមអស់តួនាទី ក្រោយពី Barca បានយក Aubameyang និង Lewandowski មករួមក្រុម។ ទោះបីជា Braithwaite ចង់បន្តស្នាក់នៅ Camp Nou ក្តី ក៏លោក Xavi បានបញ្ជាក់ច្បាស់ហើយថា Braithwaite គឺមិនស្ថិតក្នុងគម្រោងរបស់ក្រុមទេ។

យោងទៅតាមសារកាសែត Sport បានចុះផ្សាយឲ្យដឹងថា Braithwaite​ បានស្នើឲ្យក្លិប Barca ផ្តល់ប្រាក់ឈ្នួលឲ្យគេពេញលេញវិញ ដោយមិនមានការកាត់ប្រាក់ចេញ មុននឹងចង់ផ្តាច់កុងត្រា ស្របពេលដែលកុងត្រាគេត្រូវនៅសល់រហូតដល់ឆ្នាំ ២០២៤ ឯណោះ៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...