បរទេស៖ អ្នកគាំទ្រ Manchester United បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង ក្រោយខ្សែប្រយុទ្ធ CristianoRonaldo ប្តូរអាវគ្នាជាមួយ Pau Torres ខ្សែការពារ អេស្ប៉ាញ បន្ទាប់ពីបញ្ចប់ការប្រកួតរវាង ព័រទុយកាល់ ទល់នឹងក្រុមគោជល់នៅក្នុងពានNations League យប់មិញ។
នៅក្នុងការប្រកួតបើកឆាកពូល B យប់មិញ, ក្រុមជម្រើសជាតិ ព័រទុយកាល់ ស្មើគ្នា ១-១ ជាមួយអេស្ប៉ាញ, ខណៈ Ronaldo មិនបានចូលលេងពេញម៉ោងនោះទេ ដោយរូបគេត្រូវបានគ្រូបង្វឹកប្តូរចូលនៅពាក់កណ្តាលវគ្គទី២ ប៉ុណ្ណោះ, យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតរូបគេបានប្តូរអាវគ្នាជាមួយ Torresដែលជាគោលដៅម្នាក់ ដែល Man UTD កំពុងចង់បាន។
ក្រោយការប្តូរអាវរវាង Ronaldoនិង Torres ត្រូវបានគេកត់សម្គាល់ឃើញថា អ្នកគាំទ្រហាក់មានការគាំទ្រ និងពេញចិត្តជាខ្លាំងដោយសារពួកគេកំពុងមានបំណងចង់ឱ្យក្លិបផ្ទេរយកកីឡាកររូបនេះ ដើម្បីបំពេញចន្លោះនៅតំបន់ការពារដែលកំពុងចុះខ្សោយ,ហើយយប់មិញមានអ្នកគាំទ្រខ្លះថា "Ronaldo គឺជាភ្នាក់ងារផ្ទេរកីឡាររបស់ក្រុមបិចសាចក្រហមទៀតផង"៕
🇵🇹🤝🇪🇸
— utdreport (@utdreport) June 2, 2022
Cristiano Ronaldo swaps shirts with Pau Torres at full-time pic.twitter.com/vPySvtAIBr
Agent Ronaldo pic.twitter.com/DEqLOCn1in
— Marcel (@MaxUTD__) June 2, 2022
ប្រភព៖ Sportbible