បរទេស៖ កីឡាករ Neymar បានបង្ហាញខ្លួនជាថ្មីម្តងទៀតដោយក្តីរីករាយជាមួយនឹងការបន្តកិច្ចសន្យារបស់គាត់នៅ PSG ។ តារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះសង្ឃឹមថានឹងជួយក្លឹបបន្តរីកចម្រើនរហូតដល់ពួកគេឈានដល់ចំណុចដ៏អស្ចារ្យមួយក្នុងពិភពបាល់ទាត់។
តារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះបានបន្តកិច្ចសន្យស្នាក់នៅក្លិប PSG រហូតដល់ឆ្នាំ ២០២៥ ដែលជាការសម្រេចចិត្តមួយដែលធ្វើឱ្យគាត់សប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីមានភាពមិនច្បាស់លាស់ជាច្រើនខែ ។ ក្នុងបទសម្ភាសន៍មួយ Neymar បានថ្លែងឲ្យដឹងថា៖
គួររំលឹកផងដែរថាតារាឆ្នើមរបស់ក្លិបអ្នកមាន PSG បានបន្តកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ ២០២៥ ដែលជាកុងត្រារយះពេលវែងមួយ បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើននិយាយថាកីឡាកររូបនេះនឹងវិលត្រលប់ទៅក្លឹបចាស់ Barcelona របស់គាត់វិញ ជាមួយគ្នានេះដែលប្រធានក្លឹបលោក Al-Khelaifi ក៏ធ្លាប់លើកឡើងផងដែរថា Neymar គឺពិតជាសប្បាយចិត្តក្នុងការរួមរស់ជាមួយ PSG ៕