មិនអស់ចិត្ត! Ozil ផ្ញើពាក្យមួយឃ្លាទៅកាន់ Arsenal បន្ទាប់ពីក្រុមនេះចាញ់ Man City ដល់ទៅ៥-០ - TrueID

មិនអស់ចិត្ត! Ozil ផ្ញើពាក្យមួយឃ្លាទៅកាន់ Arsenal បន្ទាប់ពីក្រុមនេះចាញ់ Man City ដល់ទៅ៥-០

August 30, 2021

អង់គ្លេស៖ អតីតខ្សែបម្រើឆ្នើមប្រចាំក្លិបកាំភ្លើងធំ Arsenal គឺ Mesut Ozil បានបង្ហោះសារមួយ បន្ទាប់ពីភាគីលោកគ្រូបង្វឹក Mikel Arteta ចាញ់ Manchester City ដល់ទៅ៥ ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍ទី២៩កន្លងទៅនេះ។

ការប្រកួតរវាង Arsenal និង Manchester City
ការប្រកួតរវាង Arsenal និង Manchester City
លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

បរាជ័យដ៏អាក្រក់ទល់នឹងក្រុមការពារតំណែងជើងឯក Premier League រដូវកាលមុនបានធ្វើឲ្យក្លិប Arsenal មានកំណត់ត្រាអាក្រក់មួយគឺចាញ់ទាំងបីប្រកួតបើកឆាករដូវកាលថ្មីចាប់តាំងពីឆ្នាំ១៩៥៤មក និងធ្លាក់ទៅឈរលេខរៀងទី២០គឺនៅបាតតារាងតែម្ដងហើយគេសង្កេតឃើញថាអ្នកគាំទ្រ Arsenal បានសើចសប្បាយនិងស្រែកហ៊ោពេលខាង Manchester City លត់ក្រុមរបស់ខ្លួនទៀតផងដែលជាសញ្ញាណមួយបង្ហើបថាអ្នកគាំទ្រពិតជាឆ្អែតឆ្អន់នឹងក្រុមមួយនេះណាស់។

ការប្រកួតរវាង Arsenal និង Manchester City
ការប្រកួតរវាង Arsenal និង Manchester City

យ៉ាងណាមិញទន្ទឹមនឹងស្ថានការណ៍ដ៏អាក្រក់នៅ Arsenal ខ្សែបម្រើ Mesut Ozil ដែលបច្ចុប្បន្នលេងនៅក្លិប Fenerbahce ឯប្រទេសតួកគីបានបង្ហោះសារមួយក្នុងបណ្ដាញសង្គម Twitter ថា៖

ខ្សែបម្រើ Mesut Ozil 
ខ្សែបម្រើ Mesut Ozil 

Ozil បានភ្ជាប់ជាមួយនឹងរូបបេះដូងប្រេះបែក ដែលទំនងជាបង្ហាញអារម្មណ៍មួយដ៏សោកសៅដែលអតីតក្លិបរបស់ខ្លួនធ្លាក់ដុនដាបដល់ថ្នាក់នេះ៕

ការប្រកួតរវាង Arsenal និង Manchester City
ការប្រកួតរវាង Arsenal និង Manchester City

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...