បរទេស៖ ការប្រកួតរវាងក្រុម ដាណឺម៉ាក់ និង ហ្វាំងឡង់ត្រូវបានផ្អាកការប្រកួត ដោយនៅនាទីទី ៤០ នៃការប្រកួតជម្រុះពូល B កីឡាករ Christian Eriksen បានដួលសន្លប់នៅលើទីលានដោយគ្មានមូលហេតុ ហើយភ្លាមៗនោះផងដែរកីឡាករដទៃទៀតក៏បានហៅក្រុមគ្រូពេទ្យដើម្បីធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
ខ្សែប្រយុទ្ធរបស់ក្រុម Inter Milan រូបនេះហាក់ដូចជាទទួលបានការធ្វើសង្គ្រោះបឋម ពីបុគ្គលិកពេទ្យនៅលើទីលានប្រហែល ១០ នាទី ដោយមិត្តរួមក្រុមរបស់គេឈដំរៀបគ្នាដើម្បីធ្វើជារនាំងបាំងជំវិញ Christian Eriksen ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការ ។
ការប្រកួត Euro ឆ្នាំ ២០២០ នៅទីក្រុង Copenhagen ត្រូវបានពន្យារពេល ខណៈដែលការព្យាបាលនៅតែបន្ត ហើយក៏មានអ្នកគាំទ្រ ក៏ដូចជាបុគ្គលិកនិងកីឡាករឯទៀតមានអារម្មណ៍រំជួលចិត្តដោយសារតែស្ថានភាពធ្ងន់ធ្ងរបែបនេះ។
កីឡាកររបស់ជម្រើសជាតិហ្វាំងឡង់ បានធ្វើការចាកចេញពីទីលានទៅបន្ទប់ផ្លាស់សំលៀកបំពាក់មុន ខណៈដែលកីឡាករដាណឺម៉ាកបានបន្តឈរធ្វើជារនាំងព័ទ្ធជុំវិញមិត្តរួមក្រុមរបស់ពួកគេ ។ ក្រោយមកក្រុមគ្រូពេទ្យក៏បានបញ្ជូនកីឡាករ Eriksen ដើម្បីទៅបន្ទប់ព្យាបាលនិងតាមដានសុខភាព៕
ទស្សនាវីដេអូ ៖