អេស្ប៉ាញ៖ ខ្សែការពារ Clement Lenglet និង Dani Alves បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីក្រុមកីឡាករ Barcelona ទាំងអស់បានវិលត្រឡប់មកហ្វឹកហាត់វិញក្រោយឈប់សម្រាកថ្ងៃបុណ្យគ្រឹស្តម៉ាស។
ដូច្នេះទាំង Lenglet និង Alves នឹងពុំបានចូលលេងក្នុងការប្រកួតតទល់នឹងក្លិប Real Mallorca ដែលធ្វើឡើងនៅថ្ងៃទី៣ខែមករាឆ្នាំ២០២២ខាងមុខនេះឡើយ។
សារព័ត៌មានMarca បានបង្ហើបថាកីឡាករទាំងពីររូបនេះមានសុខភាពល្អជាធម្មតានិងកំពុងត្រូវស្នាក់នៅដាច់ដោយឡែកតាមផ្ទះរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា Dani Alves ទើបតែចូលលេងឲ្យ Barcelona បាន១ប្រកួតប៉ុណ្ណោះគឺទល់នឹង Boca Junoors ដែលជាពានរង្វាន់មិត្តភាព៕
ប្រភព៖ marca