ស្វីស៖ កីឡាករ GranitXhaka របស់ក្រុមកាំភ្លើងធំ Arsenal បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩កំលុងពេលកំពុងបំពេញភារៈកិច្ចជាមួយក្រុមជម្រើសជាតិស្វីស។ នេះបើតាមការបញ្ជាក់ដោយផ្ទាល់ពីជម្រើសជាតិស្វីស។
Xhaka បានបង្ហាញរោគសញ្ញានៅព្រឹកថ្ងៃពុធមុនការប្រកួតមិត្ដភាពទល់នឹងក្រុមជម្រើសជាតិក្រិក។ ការធ្វើតេស្ដលើកដំបូងបានបង្ហាញថា ប្រធានក្រុមជម្រើសជាតិស្វីសរូបនេះអវិជ្ជមានប៉ុន្ដែក្រោយពីបានធ្វើតេស្ដលើឧបករណ៍ PCR ទើបទទួលបានលទ្ធផលវិជ្ជមាន។ទោះជាយ៉ាងណា រូបគេក៏គ្រោងនឹងធ្វើតេស្ដមួយផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍បញ្ជាក់ដែរថា Xhaka មិនមានទំនាក់ទំនងជាមួយមិត្ដរួមក្រុមរបស់គាត់ ពេញមួយថ្ងៃពុធ ហើយគ្រូពេទ្យប្រចាំក្រុមថាមិនមានវិធានការបន្ថែមទៀតទេ ពីព្រោះកីឡាករដទៃទៀតសុទ្ធតែបានចាក់វ៉ាក់សាំង និងអ្នកខ្លះធ្លាប់ឆ្លងកូវីដ១៩ហើយព្យាបាលជាសះស្បើយផងដែរ៕
Granit Xhaka steht der Nati somit gegen Griechenland nicht zur Verfügung
— 🇨🇭 Nati (@nati_sfv_asf) September 1, 2021
Granit Xhaka ne sera donc pas disponible pour le match contre la Grèce
Granit Xhaka sarà dunque costretto a saltare la partita contro la Grecia
👉 https://t.co/AeHvUVv9wn pic.twitter.com/Go5j1M8Ama
ប្រភព៖ besoccer