Messi និង Mbappe ជាប់ជាបេក្ខភាពកីឡាករប្រជែងពាន FIFA Best Men's Player 2022 ខណៈដែលខ្សែប្រយុទ្ធម្នាក់នេះគ្មានឈ្មោះនោះទេ - TrueID

Messi និង Mbappe ជាប់ជាបេក្ខភាពកីឡាករប្រជែងពាន FIFA Best Men's Player 2022 ខណៈដែលខ្សែប្រយុទ្ធម្នាក់នេះគ្មានឈ្មោះនោះទេ

January 13, 2023

អឺរ៉ុប៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានប្រកាសពីបេក្ខភាពកីឡាករបាល់ទាត់ផ្នែកបុរសទាំង១៤រូប ដែលមានសិទ្ធិប្រជែងយកពាន FIFA Best Men's Player Award 2022 (កីឡាករបុរសឆ្នើមជាងគេប្រចាំឆ្នាំ២០២២ របស់ FIFA )​ខណៈដែល Lionel Messi និង Kylian Mbappe ក៏មានឈ្មោះនៅក្នុងនេះដែរ។

ពាន FIFA Best Men's Player 
ពាន FIFA Best Men's Player 

​ដោយឡែក អ្វីដែលគួរឲ្យកត់សម្គាល់គឺខ្សែប្រយុទ្ធ Cristiano Ronaldo ពុំមានឈ្មោះជាប់នៅក្នុងបញ្ជីនេះនោះឡើយ។​

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ពាន FIFA Best Men's Player 2022 នេះនឹងផ្ដល់ជូនទៅកាន់កីឡាករណាដែលលេងបានល្អបំផុតនៅក្នុងឆ្នាំ២០២២ ដែលរាប់បញ្ជូលទាំងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។​

ពាន FIFA Best Men's Player 
ពាន FIFA Best Men's Player 

Messi ជាបេក្ខភាពមួយដ៏លេចធ្លោព្រោះបានជួយ ក្រុមជម្រើសជាតិអាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដោយថែមទាំងបានឈ្នះពានបាល់មាសប្រចាំព្រឹត្តិការណ៍នេះផងដែរ។​

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

Mbappe វិញជាកីឡាករវ័យក្មេងដែលស៊ុតបញ្ចូលទីបានច្រើនបំផុតនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដោយបានឈ្នះស្បែកជើងមាស។​

ខ្សែប្រយុទ្ធ Kylian Mbappe 
ខ្សែប្រយុទ្ធ Kylian Mbappe 

ការបោះឆ្នោតជ្រើសរើសអ្នកឈ្នះ នឹងត្រូវបែងចែកចេញជាបួនក្រុម គឺ ក្រុមសារព័ត៌មាន , ក្រុមគ្រូបង្វឹកក្រុមជម្រើសជាតិ, មេក្រុម ក្រុមជម្រើសជាតិ និងការបោះឆ្នោតពីអ្នកគាំទ្រ។​

ខាងក្រោមនេះជាបញ្ជីបេក្ខភាពទាំង១៤នាក់ដែលអាចឈ្នះពាន FIFA Best Men's Player 2022 ៖

កីឡាករទាំង១៤រូបដែលជាប់ជាបេក្ខភាពអាចឈ្នះ FIFA Best Men's Player 2022 
កីឡាករទាំង១៤រូបដែលជាប់ជាបេក្ខភាពអាចឈ្នះ FIFA Best Men's Player 2022 

១. Julian Alvarez

២. Jude Bellingham

៣. Karim Benzema

៤. Kevin De Bruyne

៥. Erling Haaland

៦. Achraf Hakimi

៧. Robert Lewanadowski

៨. Sadio Mane

៩. Kylian Mbappe

១០. Lionel Messi

១១. Luka Modric

១២. Neymar

១៣. Mohamed Salah

១៤. Vinicius Junior

ប្រភព៖​ 90min

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...