បារាំង៖ ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធ Marcus Rashford ពីក្លិប Manchester United នៅរដូវក្ដៅឆ្នាំនេះ។
ភាគីលោក Christophe Galtier ហ៊ានចាយលុយឲ្យ Rashford ដល់ទៅ១០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១០.៦ លានដុល្លារ) ក្នុងមួយរដូវកាលឯណោះ។
នៅរដូវកាលនេះ Rashford ពិតជាធ្វើបានល្អណាស់ដោយរកបាន១២គ្រាប់ហើយ និងកំពុងក្លាយជាកីឡាករស្នូលរបស់ភាគីលោក Erik Ten Hag ។យ៉ាងណាមិញ Calciomercatoweb បានផ្សាយថា PSG ពិតជាចង់បាន Rashford ដោយមើលឃើញថារូបគេនៅសល់កុងត្រាស្នាក់នៅទឹកដី Old Trafford ត្រឹមរដូវក្ដៅឆ្នាំនេះប៉ុណ្ណោះ ស្របពេល Man UTD ក៏ចង់បន្តកុងត្រាថ្មីដល់គេដែរ។
លោក Nasser Al-Khelaifi ក៏ធ្លាប់បានបង្ហើបថាក្លិបចង់បាន Rashford ដោយគ្មានតម្លៃខ្លួនផងដែរ៖
ប្រភព៖ sportskeeda