អង់គ្លេស៖ ពិតណាស់ សម្រាប់ការប្រកួតក្របខណ្ឌPremierLeague ដើមរដូវកាលថ្មីនេះ ក្រុមកាំភ្លើងធំ Arsenal ហាក់ធ្វើពុំបានល្អឡើយ ពោលការប្រកួត៣សប្ដាហ៍កន្លងមកទល់នឹងក្រុម Brentford,Chelsea និង Manchester City ចាញ់គ្រប់ការប្រកួតតែម្ដង។ខណៈបានរបូតគ្រាប់បាល់ដល់ទៅ៩គ្រាប់ ហើយបច្ចុប្បន្នកំពុងស្ថិតនៅបាតតារាងទៀតផង។
ទន្ទឹមនឹងនេះ ក៏ដោយសារក្រុមរបស់លោក MikelArteta កំពុងជួបបញ្ហាប្រឈមមួយធ្ងន់ធ្ងរ រួមមានកីឡាកររងរបួសនិងឆ្លងកូវីដ-១៩ ជាច្រើនករណីផងដែរ ជាហេតុធ្វើឲ្យលោកមិនអាចរៀបចំក្រុមដែលខ្លាំងបាន។
ទោះជាយ៉ាងណា អតីតគ្រូបង្វឹកលោកWengerមិនបានបង្ហាញការព្រួយបារម្ភអំពីការចាប់ផ្ដើមមិនបានល្អរបស់ក្លិបចាស់របស់លោកឡើយហើយជឿជាក់ថាក្រុម Arsenal កំពុងដើរលើទិសដៅត្រឹមត្រូវ។
លោកបានប្រាប់ BILDLIVE កាលពីថ្ងៃសុក្រថា៖
គួរឲ្យដឹងដែរថា ជារឿយៗតែងតែមានពាក្យចរចាមអារ៉ាមថាលោក Wengerអាចនឹងត្រលប់ទៅស្រោចស្រង់ Arsenal វិញ ហើយត្រង់ចំណុចនេះលោកបានឆ្លើយតបយ៉ាងដូច្នេះថា៖
គួរបញ្ជាក់ថា សម្រាប់ការប្រកួតសប្ដាហ៍បន្ទាប់(សប្ដាហ៍ទី៤) ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប៉ះក្រុម NorwichCity ជាក្រុមដែលមិនទាន់ស្គាល់ពាក្យថាឈ្នះដូចគ្នា ហើយគេរំពឹងថាជាការប្រកួតដែល Arsenal នឹងទទួលបានជ័យជម្នះលើកដំបូង៕
ប្រភព៖ metro