មិនចុះចាញ់! R.Madrid នឹងដាក់សំណើទៅតារាឆ្នើម Man UTD រូបនេះ ជាមួយការផ្ដល់ជូនប្រាក់ឈ្នួល ១៥លាន ក្នុងមួយរដូវកាល - TrueID

មិនចុះចាញ់! R.Madrid នឹងដាក់សំណើទៅតារាឆ្នើម Man UTD រូបនេះ ជាមួយការផ្ដល់ជូនប្រាក់ឈ្នួល ១៥លាន ក្នុងមួយរដូវកាល

October 14, 2021

អឺរ៉ុប៖ ក្លិបអធិរាជស Real Madrid ត្រូវគេរាយការណ៍ថា នឹងដាក់សំណើដើម្បីនាំយកPaul Pogba ពីក្លិបបិសាចក្រហម​ Manchester Unted។ ក្លិបយក្សអេស្ប៉ាញនេះ រំពឹងក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបារាំងដោយឥតមានតម្លៃខ្លួននៅរដូវកាលក្រោយ គឺនៅពេលរូបគេផុតកុងត្រានៅទឹកដី Old Trafford។

Pogba 
Pogba 

ពិតណាស់ Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាឆ្នើម Pogbaជាយូរមកហើយ​ តែទោះជាយ៉ាងណា ពួកគេមិនដែលជោគជ័យក្នុងការនាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដីអេស្ប៉ាញទេ។

Pogba 
Pogba 

សារព័ត៌មាន AS អះអាងថា Real Madrid មិនមានបំណងទិញយកខ្សែបម្រើរូបនេះនាទីផ្សារដោះដូរកីឡាករខែមករាខាងមុខឡើយ ដោយគ្រាន់តែចង់ផ្ដល់ជូនកិច្ចសន្យាទុកជាមុនសិនប៉ុណ្ណោះ។ប៉ុន្ដែទនឹ្ទមនឹងនេះ ពួកគេក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ជូនប្រាក់ឈ្នួលចំនួន១៥លានផោន (ឬប្រមាណ១៧លានដុល្លារ) ក្នុងមួយរដូវកាល ដល់ Pogba។

គួររម្លឹកថា Pogba ក៏ធ្លាប់បានបង្ហាញពីបំណងចង់លេងឲ្យក្លិបនៅលីគ LaLiga នេះផងដែរ៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...