អ៊ីតាលី៖ យោងតាម La Gazetta Dello Sport បានចុះផ្សាយថា ក្លិប Juventus នឹងយកលោក Antonio Conte មកដឹកនាំក្រុមបន្តពី Max Allegri នារដូវកាលក្រោយនេះហើយ។
លោក Conte ដែលបច្ចុប្បន្នដឹកនាំក្រុម Tottenham Hotspur នៅ Premier League ចង់ចាកចេញពីក្លិបនេះនិងត្រឡប់ទៅដឹកនាំ Juventus វិញផងដែរបន្ទាប់ពីកុងត្រារបស់លោកជាមួយ Spurs អស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះ។
ស្ថានភាពរបស់ Juventus នៅរដូវកាលថ្មីនេះគឺមិនសូវជាល្អឡើយដោយកំពុងឈរនៅលេខរៀងទី ៨ក្នុងតារាង Serie A ដោយចាញ់ Napoli ជាក្រុមកំពូលតារាងចំនួន ១០ពិន្ទុ ហើយអ្វីដែលអាក្រក់បំផុតនោះគឺក្រុមនេះបានធ្លាក់ចេញពីពាន Champions League ត្រឹមវគ្គចែកពូលផងដែរ។
លោក Max Allegri ឯណោះវិញនៅសល់កុងត្រាស្នាក់នៅក្លិប Juventus រហូតដល់ឆ្នាំ២០២៥ ហើយបើសិនក្លិបចង់ផ្ដាច់កុងត្រាលោកនោះគឺត្រូវការផ្ដល់ប្រាក់សងជំងឺចិត្តផងដែរ៕
ប្រភព៖ sportskeeda