អឺរ៉ុប៖ លោក Lothar Matthaus ថាខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាជនបរាជ័យនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ និងបានបន្ថែមទៀតថា Ronaldo បានបំផ្លាញក្រុមជម្រើសជាតិ ព័រទុយកាល់ ទៀតផង។
ក្រុមជម្រើសជាតិព័រទុយកាល់ បានហាលអាវពីព្រឹត្តិការណ៍នេះត្រឹមវគ្គ៨ក្រុម បន្ទាប់ពីចាញ់ ម៉ារ៉ុក ១ ទល់នឹង០ ដោយ Ronaldo ដែលបានចូលលេងត្រឹមតង់ទី២នោះបានចាកចេញពីទីលានទាំងទឹកភ្នែក។
យ៉ាងណាមិញ លោក Matthaus គិតថា អត្តចរិតរបស់ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះនៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ពិតជាមិនអាចទទួលយកបានសោះ តួយ៉ាងដូចជា ការទាមទារគ្រាប់បាល់របស់ Bruno Fernandes ក្នុងការប្រកួតទល់នឹង ហ្គាណា ព្រមទាំងការបង្ហាញកាយវិការលើកដៃដាក់លើមាត់ ក្នុងការប្រកួតទល់នឹង កូរ៉េខាងត្បូង ដែលធ្វើឲ្យលោក Fernando Santos គ្រូបង្វឹករបស់ព័រទុយកាល់ មិនពេញចិត្ត។
លោក Matthaus បានរិះគន់ Ronaldo ថា៖
ប្រភព៖ sportskeeda