បរទេស៖ លោក Jose Mourinho ដែលទើបតែជួយឱ្យRoma ឈ្នះពាន Europa Conference League នៅរដូវកាលមុន ពេលនេះមានបំណងចង់បានអតីតកូនក្រុម CristianoRonaldo ទៅរួមក្រុមនឹងខ្លួនម្តងទៀតនៅទឹកដី អ៊ីតាលី, នេះបើតាមរបាយការណ៍នៅបរទេស។
ជាការពិតណាស់ បន្ទាប់ពីលោក Erikten Hag ក្លាយជាអ្នកចាត់ការផ្លូវការរបស់ ManchesterUnited លោកបានបង្ហាញការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធវ័យ៣៧ ឆ្នាំ, ប៉ុន្តែទោះបីជាបែបនេះក្តី គេនៅតែជឿជាក់ថា Ronaldo នឹងមិនស្ថិតនៅក្នុងគម្រោងរបស់បុរសសញ្ជាតិ ហូល្លង់នៅរដូវកាលក្រោយឡើយ។
យោងតាមការចុះផ្សាយរបស់កាសែត អ៊ីតាលី LaRepubblica បានឱ្យដឹងថា តាមរបៀបលេងរបស់ Ronaldo បច្ចុប្បន្នហាក់មានហានិភ័យខ្ពស់ក្នុងការស្ថិតនៅក្នុងគម្រោងរបស់លោក TenHag, ខណៈរបាយការណ៍ដដែលបានបន្ថែមថា ភាពស្រពិចស្រពិលរបស់Ronaldo នៅ Man UTD បែបនេះ បានធ្វើឱ្យលោក Jose បង្វែរទិសដៅចាប់អារម្មណ៍លើរូបគេហើយចង់នាំខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់មកកាន់ Roma ផងដែរ៕
ប្រភព៖ The Sun