អង់គ្លេស៖ Donny van de Beek ដែលបានផ្ទេរពីក្លិប Ajax មកកាន់ក្លិបបិសាចក្រហម Manchester United កំលុងខែសីហាឆ្នាំមុន នៅក្នុងតម្លៃ៤០លានផោន (ឬប្រមាណ៥៥លានដុល្លា) ហាក់មិនទាន់ទទួលបានការពេញចិត្ដ និងស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោកគ្រូបង្វឹក Ole Gunnar Solskjaer នៅឡើយ។
ខ្សែបម្រើរូបនេះ ស្ទើរតែមិនត្រូវបានផ្ដល់ឳកាសបង្ហាញខ្លួនទាល់តែសោះ ដោយទើបចូលលេងសរុបបានប្រមាណ១៤០នាទីប៉ុណ្ណោះ នៅរដូវកាលថ្មីនេះ។ ខណៈការប្រកួតដែលក្រុមបិសាចក្រហមរងបរាជ័យក្រោមថ្វីជើង ក្រុមភ្ញៀវហង្សក្រហម Liverpool នៅក្នុងលទ្ធផលយ៉ាងចាស់ដៃរហូតដល់ ៥ ទល់នឹង ០ កាលពីថ្ងៃអាទិត្យកន្លងទៅ រូបគេក៏ស្ថិតក្នុងកៅអីបម្រុងដែរ។
ទោះជាយ៉ាងណា កីឡាករវ័យ២៤ឆ្នាំរូបនេះ នៅតែបន្ដខិតខំហ្វឹកហាត់ ហើយជាក់ស្ដែង វីដេអូមួយបានបែកធ្លាយនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា Van de Beek បានចូលទៅរត់ហ្វឹកហាត់ ក្នុងកីឡដ្ឋាន Old Trafford ក្រោយចប់ការប្រកួតទល់នឹង Liverpool ដោយពុំមានវត្ដមានកីឡាករផ្សេងចូលរួមទេ គឺមានតែក្រុមគ្រូបង្វឹកម្នាក់ប៉ុណ្ណោះ៕
Only one man left doing his runs with a coach - poor Donny van de Beek. 🇳🇱
— Shane Hannon (@ShaneHannon01) October 24, 2021
Penny for the thoughts of the £35m signing that can’t get into a midfield that played like that today… pic.twitter.com/ey7asv55ZL
ប្រភព៖ givemesport