ល្អខ្លាំងណាស់! មកទស្សនាវីដេអូ Griezmann ក្រឡុកក្រុម ម៉ារ៉ុកយប់មិញ រហូតជាប់ជា Man of the Match(មានវីដេអូ) - TrueID

ល្អខ្លាំងណាស់! មកទស្សនាវីដេអូ Griezmann ក្រឡុកក្រុម ម៉ារ៉ុកយប់មិញ រហូតជាប់ជា Man of the Match(មានវីដេអូ)

December 15, 2022

បរទេស៖ ខ្សែបម្រើប្រយុទ្ធ Antoine Griezmann ត្រូវបានតែងតាំងជាកីឡាករល្អបំផុតប្រចាំការប្រកួត (Man of theMatch) បន្ទាប់ពី បារាំង ទទួលជ័យជម្នះទៅលើក្រុម ម៉ារ៉ុក កក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup។

Antoine Griezmann
Antoine Griezmann

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោកយប់មិញ បារាំង បានយកឈ្នះទៅលើក្រុម ម៉ារ៉ុក ក្នុងលទ្ធផល ២ ទល់នឹង ០ ដែលក្នុងនោះស៊ុតបញ្ចូលទីដោយកីឡាករ Theo Hernandez មួយគ្រាប់ និងកីឡាករ Randal Kolo Muani មួយគ្រាប់។

Antoine Griezmann
Antoine Griezmann

ដ្បិតនៅក្នុងការប្រកួតយប់មិញ Griezmann មិនបានចូលរួមចំណែកស៊ុតបញ្ចូលទី ឬក៏ assist ប៉ុន្តែរូបគេបានដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកនាំលេងសម្រាប់ក្រុម បារាំងរយៈពេល ៩០ នាទីពេញ រហូតជួយឱ្យក្រុមរហស្សនាមមាន់គកបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន World Cup ដើម្បីជួបជាមួយ អាហ្សង់ទីននៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ ខាងមុខ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...