ម្នាយអើយ! Schick ស៊ុតកោងពីកណ្តាលតារាងចូលទាំងបាល់ ចូលទាំងអ្នកចាំទីយប់មិញ (មានវីដេអូ) - TrueID

ម្នាយអើយ! Schick ស៊ុតកោងពីកណ្តាលតារាងចូលទាំងបាល់ ចូលទាំងអ្នកចាំទីយប់មិញ (មានវីដេអូ)

June 15, 2021

អឺរ៉ុប៖ ខ្សែប្រយុទ្ធសាធារណៈរដ្ឋឆែក កីឡាករ Patrik Schick បានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យពីពាក់កណ្តាលតារាងក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិស្កុតឡែននៃព្រឹត្តិការណ៍ EURO យប់មិញនេះ។

  កីឡាករ Patrik Schick 
  កីឡាករ Patrik Schick 

ជាការពិតណាស់ ក្នុងវគ្គទី១ ការប្រកួត គឺ ស្វិតស្វាញខ្លាំងមែនទែនដែលគ្រាប់បាល់បានកើតឡើងតែមួយគ្រាប់ប៉ុណ្ណោះ ពោល គឺ នាទីទី៤២ទៅហើយ តាមរយៈការតែតបាល់យ៉ាងល្អពីសំណាក់ Schick។

  កីឡាករ Patrik Schick 
  កីឡាករ Patrik Schick 

លុះឈានចូលវគ្គទីពីរ ក្រុមម្ចាស់ផ្ទះស្កុតឡែនបានព្យាយាមវាយសម្រុកទៅលើឆែកខ្លាំងមែន ប៉ុន្តែអ្នកដែលមានសំណាង គឺ Schick ដដែលទេដោយរូបគេបានស៊ុតបាល់កោងពីពាក់កណ្តាលតារាងស៊ុតបញ្ចូលទីយ៉ាងឆ្ងាញ់តែម្តង និង ជាគ្រាប់ជ័យជម្នះផងដែរ ជួយ សាធារណៈរដ្ឋឆែក យកឈ្នះ ស្កុតឡែន ក្នុងលទ្ធផល ២ទល់នឹង០៕

វីដេអូហាយឡាយការប្រកួតរវាង ស្កុតឡែន និង សាធារណៈរដ្ឋឆែក 
វីដេអូហាយឡាយការប្រកួតរវាង ស្កុតឡែន និង សាធារណៈរដ្ឋឆែក 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...