នរណាគេ? Lukaku ប្រកាសក្តែងៗថា រូបគេគឺមិនស័ក្តិសមនឹងយកទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធលំដាប់ A រូបនេះទេ - TrueID

នរណាគេ? Lukaku ប្រកាសក្តែងៗថា រូបគេគឺមិនស័ក្តិសមនឹងយកទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធលំដាប់ A រូបនេះទេ

September 5, 2021

បរទេស​​៖ តារាឆ្នើមរបស់ក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក និង Chelsea កីឡាករ Romelu Lukaku បានទទូចថាគាត់នៅមានផ្លូវវែងឆ្ងាយទៀត មុនពេលដែលគាត់អាចប្រៀបធៀបជាមួយ CristianoRonaldo បាន។

Romelu Lukaku និង Cristiano Ronaldo
Romelu Lukaku និង Cristiano Ronaldo

ជាការពិតណាស់ នៅសប្តាហ៍នេះ Ronaldoទើបតែរកបានគ្រាប់ទី ១១១ ឱ្យក្រុមជម្រើសជាតិព័រទុយកាល់, ខណៈចំនួនគ្រាប់បាល់បែបនេះបានជួយឱ្យរូបគេវ៉ាដាច់កំណត់ត្រាចាស់របស់ជើងចាស់Ali Daei ដែលរកបាន ១០៩គ្រាប់ឱ្យក្រុមជម្រើសជាតិ អ៊ីរ៉ង់។

Cristiano Ronaldo
Cristiano Ronaldo

នៅវ័យ ២៨ ឆ្នាំ, Lukakuរកបានគ្រាប់បាល់បាន ៦៦ គ្រាប់ឱ្យ ប៊ែលហ្ស៊ិកដែលនេះអាចផ្តល់ឱកាសឱ្យគាត់តាមទាន់កំណត់ត្រារបស់ Ronaldo បានផងដែរ។ ប៉ុន្តែតារាឆ្នើមរបស់ Chelsea បានលើកឡើងថា នៅពេលនេះគឺមិនទាន់ដល់ពេលដែលយកគាត់ទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ ទេ។

Romelu Lukaku
Romelu Lukaku

ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួតរវាងក្រុមប៊ែលហ្ស៊ិក ជួបជាមួយក្រុម សាធារណៈរដ្ឋឆេក នៅក្នុងវគ្គជម្រុះព្រឹត្តិការណ៍ WorldCup, Lukaku បានរៀបរាប់យ៉ាងដូច្នេះថា៖

ប្រភព៖​ Goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...