កប់ស៊េរី! ស៊ុត ៥គ្រាប់ ម្នាក់ឯងយប់មិញ Messi បានបំបែកកំណត់ត្រាថ្មីមួយទៀត របស់ Pele - TrueID

កប់ស៊េរី! ស៊ុត ៥គ្រាប់ ម្នាក់ឯងយប់មិញ Messi បានបំបែកកំណត់ត្រាថ្មីមួយទៀត របស់ Pele

June 6, 2022

បរទេស៖ កីឡាករឆ្នើម Lionel Messi បានបំបែកកំណត់ត្រាថ្មីមួយទៀត ក្រោយស៊ុត៥គ្រាប់ ម្នាក់ឯង កាលពីយប់មិញ។

ជាការពិតណាស់ នៅក្នុងការប្រកួត មិត្តភាពអន្តរជាតិ កាលពីយប់មិញនេះ រវាងក្រុមជម្រើសជាតិ អាហង្ស់ទីន និង ជម្រើសជាតិ អេស្តូនី គឺ​ Messi បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ រកបាន៥គ្រាប់ ម្នាក់ឯង ក្នុងមួយប្រកួត ជួយឲ្យជោគជ័យ ក្នុងការប្រកួត ហើយទទួលបាន កំណត់ត្រាថ្មីថែមទៀតផង។

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ Messi បានក្លាយជា កីឡាករទី២ ដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅលើលោក ពោលគឺ ៧៦៤គ្រាប់ លើស Pele ២គ្រាប់ និង នៅពីក្រោយ Ronaldo ដែលកំពុងឈរនៅលេខ១ ជាមួយនឹង គ្រាប់បាល់ ៨១៣ គ្រាប់នៅក្នុងដៃ៕

ប្រភព៖​ sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...