អង់គ្លេស៖ គេហទំព័រ Footy Headlines បានបង្ហោះរូបភាពឯកសណ្ឋានរដូវកាល ២០២៣/២៤ របស់ Manchester United ដែលជាអាវក្រៅដី។
ក្នុងនោះដែរ គេឃើញអាវនេះរចនាឆ្នូតពណ៌សលាយខ្មៅធំៗបែបបញ្ឈរ និងមានឆ្នូតពណ៌ក្រហមនៅខាងចុងដៃអាវទាំងពីរ ព្រមទាំងត្រង់កអាវផងដែរ។
និមិត្តសញ្ញា Adidas ដែលជាម្ចាស់ឧបត្ថម្ភរបស់អាវនេះនៅចំកណ្ដាលផ្នែកខាងលើដោយមានពណ៌ក្រហម តាមមកដោយនិមិត្តសញ្ញារបស់ក្រុមបិសាចក្រហម Manchester United ៕
ប្រភព៖ caughtoffside