បរទេស៖ កីឡាករជើងចាស់របស់ក្លិប West Ham United លោក Frank McAvennie ទទូចថា ខ្សែប្រយុទ្ធ Jesse Lingard កំពុងធ្វើបាបខ្លួនឯង នៅ Manchester United។
ជាការពិតណាស់ Lingard បានបង្ហាញទម្រង់លេងបានយ៉ាងល្អកាលពីរដូវកាលមុន ពេលដែលគេទៅចូលរួមក្រុម West Ham ក្នុងលក្ខខណ្ឌ ខ្ចីជើង។ ខ្សែបម្រើវ័យ ២៩ឆ្នាំ ខាងលើ បានរកគ្រាប់បាល់ ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦លើក ជួយឲ្យក្រុម West Ham បានឈរលេខ៦ ក្នុងតារាង។ យ៉ាងណាមិញ ពេលត្រលប់មក Man Utd វិញ រដូវកាលនេះ យើងឃើញថា គេមិនសូវមានឥទ្ធិពល និង ឱកាសបង្ហាញខ្លួនប៉ុន្មានទេ ដោយរដូវកាលនេះ គេទើបបង្ហាញខ្លួនបាន ៨ប្រកួត ហើយរកគ្រាប់បាល់បាន ២គ្រាប់ ប៉ុណ្ណោះ។
លោក McAvennie បាននិយាយថា៖
ប្រភព៖ Sportskeeda